ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ អញ្ជើញធ្វើដំណើរចាកចេញពីម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់កម្ពុជាវិញ

ម៉ាល់ឌីវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីសាធារណរដ្ឋម៉ាល់ឌីវ ធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញនៅម៉ោង៨ព្រឹក ម៉ោងនៅម៉ាល់ឌីវ ត្រូវនឹងម៉ោង ១០ព្រឹកម៉ោងនៅកម្ពុជា ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រោយពីសម្តេចបានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ាល រយៈពេល ២យប់ ៣ថ្ងៃ។

រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ លោក អាប់ឌុលឡា សាហ៊ីដ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋម៉ាល់ឌីវ លោក អ៊ុង ស៊ាន ព្រមទាំងវត្តមានមន្ត្រីឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ និងឥស្សរជនការទូតនៃកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ឌីវជាច្រើនរូប បានអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក