ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជើងឯកអាស៊ី កាតា បានត្រឹមស្មើជាមួយលេខ ៧៨ពិភពលោក ក្នុងពាន CONCACAF

អាមេរិក៖ ម្ចាស់ជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៩ កាតា បានត្រឹមប្រកួតបើកឆាកស្មើគ្នាជាមួយប្រទេស ប៉ាណាម៉ា ដែលឈរនៅលេខរៀងទី៧៨ លើពិភពលោក ក្នុងលទ្ធផល ៣-៣ ក្នុងពូល D នៃពានជើងឯកអាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៉ីប CONCACAF Gold Cup ២០២១។

គួរឱ្យដឹងដែរ កាតា ជាប្រទេសមកពីតំបន់អាស៊ី ប៉ុន្តែមកប្រកួតក្នុងពានជើងឯកអាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៉ីបនេះ គឺជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់ការចូលរួមពានរង្វាន់ពិភពលោក FIFA World Cup ២០២២ ដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៅខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ការប្រកួតនេះធ្វើឡើងនៅកីឡដ្ឋា​ន BBVA ហើយមានការពន្យារពេលជាង ២ម៉ោងដោយសារការគំរាមកំហែងពីអាកាសធាតុមិនល្អនៅក្នុងទីក្រុង ហ៊ូស្តុន។ 

ការប្រកួតនេះ ៤៥នាទីវគ្គទី១ មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាឡើយ ពោលគឺនៅវគ្គទី២ នាទីទី៤៧ ទើបកីឡាករ Akram Afif របស់ក្លិប Al Sadd ស៊ុតបើកការនាំមុខមុន ហើយក្រោយមក ៣នាទី ប៉ាណាម៉ាតាមបានមួយគ្រាប់វិញដោយកីឡាករ Rolando Blackbrun ដែលធ្លាប់លេងឱ្យក្លិប Port FC របស់ថៃ។ ពីរគ្រាប់ម្ខាងរបស់ក្រុមទាំងពីរធ្វើបានដោយកីឡាករ Al Moez Ali និងបាល់១១ម៉ែត្ររបស់ Hassan Al Heidos ខណៈ២គ្រាប់របស់ប៉ាណាម៉ាវិញ ធ្វើបានដោយកីឡាករ Rolando Blackbrun ដដែលមួយគ្រាប់ទៀត និងដោយបាល់ពិន័យរបស់ Erik Davies មួយគ្រាប់ទៀត។ ប្រកួតបន្ត កាតា នឹងត្រូវជួបជាមួយកោះ ហ្គ្រីណាដា ខណៈ ប៉ាណាម៉ា ជួបជាមួយ ហុងឌូរ៉ាស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក