ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលរាជធានីភ្នំពេញកោះប្រជុំគណៈបញ្ជាការឯកភាពបន្ទាន់ទាំងយប់តាមវីដេអូ Conference គ្រប់គ្រងសភាពការណ៍ការអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភំ្នពេញ

(ភ្នំពេញ)៖ កិច្ចប្រជុំបន្ទាប់តាមរយៈ Video Conference ត្រូវបានភ្ជាប់ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចប៉ូលីស និងកងរាជអាវុធហត្ថពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំប្រជុំដោយអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តអោយបិទខ្ទប់ភូមិដ្ឋាន ក្នុងរយៈពេល១៤ថ្ងៃ ក្នុងខណ្ឌចំនួន៣ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

លោក ឃួង ស្រេង អភិបាលរាជធានី បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី លើបំរាមគោចរ ការត្រួតពិនិត្យការផ្អាកលក់គ្រឿងស្រវឹង ពិសេសខណ្ឌ៣ ដែលពាក់ព័ន្ធនៅតំបន់រាំងខ្ទប់ទាំងអស់ ជៀសវាងប្រជាពលរដ្ឋដើរដោយសេរីចេញពីកន្លែងបិទខ្ទប់ ឈរលើគោលការណ៍ទទួលខុសត្រូវ។ ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់អាចចេញចូល ទិញម្ហូបអាហារ ប៉ុន្តែត្រូវកំណត់មុខសញ្ញាឲ្យច្បាស់ រួមទាំងការថតរូបទុក ហើយត្រូវអនុញ្ញាតិឲ្យឆ្លាសឬប្តូរវេន ដើម្បីចេញទៅម្ហូបអាហារសម្រាប់ទទួលទានក្នុងអំឡុងពេលបិទខ្ទប់។

លោក ឃួង ស្រេង ណែនាំកម្លាំងត្រូវរាយការណ៍ជាប្រចាំ និងពិនិត្យស្ថានភាពជាក់ស្តែង ចំពោះការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់ជូនចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេមុន ហើយត្រូវរក្សាគម្លាតសុវត្ថិភាព ក្នុងពេលចែកអំណោយត្រូវតែអនុវត្តអោយបានល្អប្រសើរ។

គួរបញ្ជាក់ថា៖ មកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទុប ភូមិ សង្កាត់ជាច្រើន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈ ក្នុងនោះមានដូចជាភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ។ ភូមិចំការឳឡឹក២ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែជ័យ ។

ខណ្ឌមានជ័យ មានភូមិទ្រា៤ ភូមិតំណាក់ធំ២ និងភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យ៣ សង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងខណ្ឌសែនសុខ មានភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ដែលជាភូមិ និងសង្កាត់ ដែលបានរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ភូមិដ្ឋានដែលបិទខ្ទប់នេះហើយដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងខ្លាបំផុត ទាំងការអនុវត្តការធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ មិនឱ្យមានការជួបជុំ និងការប្រគល់អំណោយជូនពួកគាត់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក