ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

ប្រធានាធិបតីម៉ាល់ឌីវរៀបចំពិធីលៀងសាយភោជន៍ជូនដល់សម្ដេចតេជោ

ម៉ាល់ឌីវ៖ ប្រធានាធិបតីម៉ាល់ឌីវលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) បានរៀបចំពិធីលៀងសាយភោជន៍ជូនដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីពិធីថ្លែងនូវសន្និសីទសារព័ត៌មានរួមគ្នារួចនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

នៅក្នុងពិធីលៀងសាយភោជន៍ជាផ្លូវការនោះ បើទោះបីជាមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន ប៉ុន្តែប្រមុខមេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ម៉ាល់ឌីវ បានសំដែងនូវការពេញចិត្តចំពោះលទ្ធផល នៃជំនួបចង្អៀត ក៏ដូចជាកិច្ចប្រជុំកំពូលទ្វេភាគី កម្ពុជា-ម៉ាល់ឌីវ ដែលបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា ស្មោះត្រង់ជាមួយគ្នា និងផ្តល់ផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ម៉ាល់ឌីវ។ 

នៅក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញប្រធានាធិបតីម៉ាល់ឌីវ ទៅ បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលសមស្របណាមួយនាពេលខាងមុខ ហើយលោកក៏ទទួលយកការអញ្ជើញដោយសេចក្តីរីករាយ និងបានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញនេះ។ 

កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងតាមរយៈផ្លូវការទូត។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានាធិបតី និងប្រជាជនម៉ាល់ឌីវ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ច ដ៏រាក់ទាក់ចំពោះសម្តេច និងគណៈប្រតិភូ ក្នុងអំឡុងពេលស្នាក់នៅប្រទេសម៉ាល់ឌីវនាប៉ុន្មានថ្ងៃនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក