ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីបំផុត! ថៃ គ្រងជើងឯកពានរង្វាន់តំបន់អាស៊ាន AFF Championship ជាលើកទី៧

ថៃ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Championship ២០២២ វគ្គផ្តាច់ព្រ័ត្រ ជើងទីពីរ បានបញ្ចប់ជាផ្លូវការ ខណៈក្រុមដំរីសឹកថៃ បានការពារតំណែងជើងឯករបស់ខ្លួន និងជាការគ្រងជើងឯកលើកទី៧ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន Thammsat ខណៈលទ្ធផលសរុបទាំងពីរជើង ថៃ ឈ្នះ វៀតណាម ក្នុងលទ្ធផល ៣-២។

នេះគឺជាជើងឯកទី៧ នៃពានរង្វាន់ AFF Championship របស់ក្រុមជម្រើសជាតិថៃ ពោលគឺក្រុមជម្រើសជាតិថៃ​ ធ្លាប់បានគ្រងជើងឯក ៦ដងរួចមកហើយកាលពីឆ្នាំ ១៩៩៦, ២០០០, ២០០២ , ២០១៤, ២០១៨ និងចុងក្រោយនៅឆ្នាំ២០២០ មុននឹងឈ្នះសាជាថ្មីនៅឆ្នាំ២០២២នេះ ដែលជាការជូនដំណើរចុងក្រោយចំពោះគ្រូបង្វឹកវៀតណម លោក Park Hang Seo ដែលលាលែងពីតំណែងជាគ្រូជម្រើសជាតិវៀតណាម ក្រោយចប់ព្រឹត្តិការណ៍ AFF Championship ២០២២ នេះ។ 

គួររំឮកថា លោក Park Hang Seo ជនជាតិកូរ៉េខាងត្បូង បានដឹកនាំក្រុមជម្រើសជាតិវៀតណាមកាលពីឆ្នាំ២០១៨ ខណៈ ៥ឆ្នាំក្នុងតំណែងរបស់លោក លោកបានដឹកនាំវៀតណាមឡើងទៅកាន់ជុំចុងក្រោយនៃការប្រកួតជម្រុះ FIFA World Cup ២០២២ ក្នុងតំបន់អាស៊ាន​ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត និងគ្រងជើងឯកពាន AFF ឆ្នាំ២០១៨ ព្រមទាំងដឹកនាំក្រុមអាយុក្រោម ២៣ឆ្នាំវៀតណាម គ្រងជើងឯកស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងឆ្នាំ ២០២១ នៅវៀតណាមផ្ទាល់តែម្តង។

គួរបញ្ជាក់ថា នៅក្នុងវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Thammasat នារាត្រីនេះ ក៏មានការចូលរួមជាកិត្តិយសអបអរសាទរក្រុមជើងឯកដោយវត្តមានរបស់ប្រធាន FIFA គឺលោក Gianni Infantino ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក