ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការសម្រេចឃុំខ្លួនលោក ថាច់ សេដ្ឋា បណ្ដោះអាសន្ន

ភ្នំពេញ៖ អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ត្រូវបានតុលាការបញ្ជាឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានឃាត់ខ្លួមមកសួរនាំកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

កម្លាំងអាជ្ញាធរឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែមករា នេះតាមដីការបស់តុលាការ ដែលបានចោទប្រកាន់លោក ថាច់ សេដ្ឋា ក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (សែកស្អុយ) កាលពីឆ្នាំ២០១៩។

នៅយប់ថ្ងៃទី១៦ ខែមករានេះ បន្ទាប់ពីស៊ើបសួរ តុលាការក៏សម្រេចបញ្ជូនលោក ថាច់ សេដ្ឋា ទៅឃុំខ្លួននៅមន្ទីរអប់រំកែប្រែទី១ រង់ចាំបញ្ជាថ្មី។

អ្វីដែលគួរចាប់អារម្មណ៍នោះ គឺការឃាត់ និងឃុំខ្លួនលោកថាច់ សេដ្ឋា នៅពេលនេះគឺបន្ទាប់ពីលោកត្រូវបានលោក ហ៊ុន ម៉ាណែត ណែនាំកាលពីប៉ុន្មានសប្តាហ៍មុននឹងត្រូវបានទម្លាយដោយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ថាបើមិនចង់ឲ្យគេចាប់ខ្លួនគឺសូមកុំធ្វើខុសច្បាប់។

សម្ដេចតេជោថា៖ «ខ្ញុំនិយាយឲ្យបើកចំហអញ្ចឹងតែម្ដងទៅ ហ៊ុន ម៉ាណែត បានរាយការណ៍មកឲ្យខ្ញុំ។ គេបានដឹងហើយថា ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីខ្ញុំ។ ថាច់ សេដ្ឋា បានទៅសុំជួបបានលើកឡើង ហើយម៉ាណែយបានទូន្មាន ថាច់ សេដ្ឋា សូមឱ្យសមាជិកសមាជិការបស់អ្នកឯងកុំប្រព្រឹត្តខុសច្បាប់។ នេះជាការទូន្មានរបស់ម៉ាណែតត្រឡប់ទៅវិញ។ បើអ្នកឯងមិនប្រព្រឹត្តខុសច្បាប់តើអ្នកណាគេទៅធ្វើអីអ្នកឯង?»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក