ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លីគកំពូលកម្ពុជា មានការប្រកួតពីរគូនៅរសៀលថ្ងៃពុធនេះ!

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកជាតិ Metfone Cambodian League បានរំកិលខ្លួនមកដល់សប្តាហ៍ទី០៨ ហើយ ខណៈថ្ងៃពុធ ទី១៤ ខែកក្កដានេះមានការប្រកួតចំនួន ២គូ នៅលើទីលាន ២ខេត្តផ្សេងគ្នា។

ការប្រកួតទាំងពីរនៅរសៀលថ្ងៃពុធ វេលាម៉ោង ៣:៣០រសៀលនេះរួមមាន ក្រុមតំណាងសាកលវិទ្យាល័យឯកជន អាស៊ី អឺរ៉ុប យូណាយធីត ដែលទើបបរាជ័យធ្ងន់ធ្ងរទល់នឹងក្រុមវិសាខា នឹងត្រូវបើកទ្វារផ្ទះកីឡដ្ឋាន AEU Sport Park នាទឹកដីឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាលរបស់ខ្លួន ទទួលស្វាគមន៍ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ដែលការប្រកួតនេះផ្សាយផ្ទាល់ដោយទំព័រហ្វេសប៊ុក Kampuchea Thmey Daily។

ដោយឡែក នៅពេលដំណាលគ្នានេះក៏មានការប្រកួតមួយគូទៀតរវាងក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ នឹងបើកទ្វារកីឡដ្ឋានគិរីវង់ នាក្រុងដូនកែវ ខេត្តតាកែវ ទទួលស្វាគមន៍ក្រុមកងយោធពលខេមរភូមិន្ទ ដែលចេញដំណើរពីស្តាតចាស់ ប៉ុនប៉ងយក ៣ពិន្ទុសាជាថ្មី ក្រោយទើបបាន ៣ពិន្ទុរួចរាល់ពីក្រុមបាល់ទាត់ខេត្តព្រៃវែង។ ការប្រកួតនេះផ្សាយផ្ទាល់ដោយទំព័រហ្វេសប៊ុក និងកញ្ចក់ទូរទស្សន៍ BTV៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក