ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទើបតែលោក ហ៊ុន ម៉ាណែត ប្រាប់កុំឲ្យធ្វើខុសច្បាប់ ពេលនេះលោក ថាច់ សេដ្ឋា ត្រូវឃាត់ខ្លួនហើយពាក់ព័ន្ធនឹងការចេញសែកស្អុយ

ភ្នំពេញ៖ អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ត្រូវបានកម្លាំងអាជ្ញាធរឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែមករា នេះតាមដីការបស់តុលាការ។ 

ដីការបស់តុលាការរាជធានីភ្នំពេញ ដែលបោះត្រាដោយ ចៅក្រមស៊ើបសួរ ទិត ដាលីន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានចោទប្រកាន់លោក ថាច់ សេដ្ឋា ក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។

ក្នុងដីកានេះបានសរសេរថា៖ «ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ រឿងរញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាម មាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សង»

អ្វីដែលគួរចាប់អារម្មណ៍នោះ គឺការឃាត់ខ្លួនលោកថាច់ សេដ្ឋា នៅពេលនេះគឺបន្ទាប់ពីលោកត្រូវបានលោក ហ៊ុន ម៉ាណែត ណែនាំកាលពីប៉ុន្មានសប្តាហ៍មុននឹងត្រូវបានទម្លាយដោយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ថាបើមិនចង់ឲ្យគេចាប់ខ្លួនគឺសូមកុំធ្វើខុសច្បាប់។

សម្ដេចតេជោថា៖ «ខ្ញុំនិយាយឲ្យបើកចំហអញ្ចឹងតែម្ដងទៅ ហ៊ុន ម៉ាណែត បានរាយការណ៍មកឲ្យខ្ញុំ។ គេបានដឹងហើយថា ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីខ្ញុំ។ ថាច់ សេដ្ឋា បានទៅសុំជួបបានលើកឡើង ហើយម៉ាណែតបានទូន្មាន ថាច់ សេដ្ឋា សូមឱ្យសមាជិកសមាជិការបស់អ្នកឯងកុំប្រព្រឹត្តខុសច្បាប់។ នេះជាការទូន្មានរបស់ម៉ាណែតត្រឡប់ទៅវិញ។ បើអ្នកឯងមិនប្រព្រឹត្តខុសច្បាប់តើអ្នកណាគេទៅធ្វើអីអ្នកឯង?»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក