ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជា-ម៉ាល់ឌីវ សម្រេចលើកលែងទិដ្ឋាការសម្រាប់រយៈពេល ៣០ថ្ងៃ

ម៉ាល់ឌីវ៖ កម្ពុជា និងម៉ាល់ឌីវ បានសម្រេចរួមគ្នា លើកលែងទិដ្ឋាការ Visa រវាងប្រទេសទាំងពីរលើអ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតារយៈពេល ៣០ថ្ងៃ។ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងរវាងគ្នាលើសេចក្តីសម្រេចនេះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ប្រធានាធិបតីម៉ាល់ឌីវ លោក Ibrahim Mohamed Solih បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានប្រធានាធិបតីម៉ាល់ឌីវថាលោកពិតជារីករាយក្រោយពីបានសម្រេចនូវកិច្ចព្រមព្រៀងទិដ្ឋាការរវាងប្រទេសទាំងពីរ។

លោកបានថ្លែងដូច្នេះថា៖«ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា នឹងអាចធ្វើដំណើរដោយសេរីដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល ៣០ថ្ងៃ»។

លោកបន្តថា ការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន គឺផ្នែកដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។ លោកគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាដើម្បីសម្រេចបានគោលដៅទាំងអស់ ដែលប្រទេសទំាងពីរបានឯកភាពគ្នា។

ក្រៅពីនេះ ប្រទេសទាំងពីរក៏បានចុះកិច្ច MOU គ្នាលើវិស័យទេសចរណ៍ កិច្ចព្រមព្រៀងគ្នាលើផ្នែកសេដ្ឋកិច្ច សុខាភិបាល និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក