ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

នាយ ចឺម ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយសថ្នាក់ ធិបឌិន្ទ

ភ្នំពេញ៖ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងខណៈថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយចឺម ដែលមានឈ្មោះពិតប្រាកដ សុខ មេសា ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទាន តំណែងដ៏ខ្ពស់ខ្ពស់ ធ្វើឱ្យអ្នកគាំទ្រនិងអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល ក៏ដូចជាចូលរួមត្រេកអរនិងជូនពរតារាចម្រៀងរូបនេះ។

យោងតាមព្រះរាជក្រឹត្យចេញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ មានឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានបង្ហាញឱ្យឃើញថាឈ្មោះ សុខ មេសា ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ធិបឌិន្ទមួយគ្រឿង។

មហាជនប្រាកដចិត្តថាឈ្មោះ សុខ មេសា ដែលទទួលបានគ្រឿងឥស្សរិយយសគឺនាយ ចឺម ខណៈលោកបានឆ្លើយតបទៅអ្នកប្រើប្រាស់បណ្តាញសង្គមសួរថាលោកឈ្មោះអ្វីពិតប្រាកដ លើរូបភាពដែលអ្នករាប់អានអបអរសាទររូបលោក។ នាយចឺមថា៖ «សុខ មេសា ណាបង »។

នាយ ចឺម នៅតែមានទីផ្សារនៅក្នុងអាជីពជាអ្នកចម្រៀងបើទោះបីជួបបញ្ហាស្នេហាមិនសមប្រកបជាច្រើនលើកច្រើនសារក្តី។

គួរឱ្យដឹងដែរថា គ្រឿងឥស្សរិយយសថ្នាក់ ធិបឌិន្ទដែលជាការប្រោសព្រះរាជទានរបស់ព្រះមហាក្សត្រគឺជូនដល់បុគ្គលរូបណាដែលបានជួយដល់សង្គម ដែលកន្លងមកនាយចឺម ក៏ធ្លាប់បានជួយសាងសង់ផ្លូវមួយខែ្សនៅក្នុងខេត្តកំពង់ស្ពឺដែលជាស្រុកកំណើតរបស់លោកផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក