ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្តេចតេជោ ហ៊ុន សែន ឯកភាពបិទការធ្វើដំណើរចេញ-ចូលកាត់ព្រំដែនកម្ពុជា-វៀតណាម បណ្តោះអាសន្ន

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដាម្សិលមិញនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញនូវលិខិតមួយច្បាប់ជម្រាបជូនមកឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅប្រទេសកម្ពុជា អំពីការផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកព្រំដែនកម្ពុជា-វៀតណាម។

គួរឱ្យដឹងថា ការផ្អាកនូវការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកព្រំដែនកម្ពុជា-វៀតណាមជាបណ្តោះអាសន្ននេះ មានរយៈពេល ១ខែ នឹងត្រូវអនុវត្តទៅលើកម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១៨ ខែកក្កដានេះតទៅ។ យ៉ាងណាមិញ ការផ្អាកជាបណ្តោះអាសន្ននេះ មានការលើកលែងចំពោះអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្រ្តីរាជការដែលមានបេសកកម្មតបតាមការអញ្ជើញរបស់ប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។

ក្នុងលិខិតដដែលនោះក៏បានបញ្ជាក់បន្ថែមថា ចំពោះបុគ្គលិក និងកម្មករជំនាញរបស់វៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឱ្យ ត្រឡប់ទៅប្រទេសវៀតណាមវិញទេ អំឡុងពេលអនុវត្តការផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកព្រំដែនរវាងប្រទេសទាំងពីរនេះ។

គួរបញ្ជាក់ថា សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនេះ បានដាក់ចេញស្របពេលដែលវៀតណាមកំពុងជួបប្រទះនូវការរាតត្បាតការឆ្លងរាលដាលកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសការបិទខ្ទប់ទ្រង់ទ្រាយធំនៅទីក្រុងហូជីមិញ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក