ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបក្នុងខណ្ឌឫស្សីកែវ គ្រោងនឹងបញ្ចប់ដើមខែមេសា

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវ ស្របនឹងស្ពានបាឡេ ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានឈានដល់ការភ្ជាប់តួស្ពានហើយ នឹងគ្រោងបញ្ចប់នៅដើមខែមេសា ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួន ស្រេង បានចូលរួមក្នុងពិធីភ្ជាប់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប ស្ថិតនៅខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ និងប្រើប្រាស់ថវិកាសាងសង់ចំនួន ៣៥លានដុល្លារអាមេរិក មកដល់ថ្ងៃនេះ ការដ្ឋានសាងសង់សម្រេចបាន ៩៣% នៃគម្រោង ដែលនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ឆ្នាំ២០២៣នេះ។

គួរឱ្យដឹងដែរថា ស្ពានបេតុងនេះត្រូវសាងសង់ចេញពីចំណុចឃ្លាំងស្តុកសាំងសូគីម៉ិច ផ្លូវជាតិលេខ៥ ឆ្លងកាត់ទន្លេសាប ទៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ស្ពានខ្សែកាបនេះ មានប្រវែង ៦៤២ម៉ែត្រ ទទឹង ២០.៥ ម៉ែត្រ មានសសរទាញខ្សែកាបចំនួន៤ កំពស់ ៤០ម៉ែត្រ ធៀបនឹងកម្រាលស្ពាន។

ជាមួយគ្នានេះដែរ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានថ្មីមួយខ្សែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលមានកំណើនជារៀងរាល់ឆ្នាំផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក