អឺរ៉ុប៖ រដ្ឋាភិបាលទីក្រុងគៀវ (Kyiv) អាចនឹងរំពឹងថានឹងទទួលបាននូវការដឹកជញ្ជូនអាវុធធុនធ្ងន់បន្ថែមទៀតពីបណ្តាប្រទេសលោកខាងលិច។ នេះបើតាមការបញ្ជាក់របស់អង្គការ NATO កាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈដែលលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បានលើកសរសើរពីកងកម្លាំងរបស់លោក ដែលទើបដណ្តើមកាន់កាប់ផ្នែកមួយនៃទីក្រុងគៀវ។
ចំនួនតួលេខអ្នកស្លាប់ក្នុងការវាយប្រហារមួយកាលពីពេលថ្មីៗដោយមីស៊ីលរបស់រុស្សីលើទីក្រុង Dnipro rose សាជាថ្មីម្តងទៀត បានកើនឡើងដល់ ៣០នាក់ ខណៈក្រុមរុករកនៅតែបន្តស្វែងរកអ្នកដែលកំពុងបាត់ខ្លួន និងកប់ក្រោមកំទិចកំទីគំនរបាក់បែក។
អគ្គលេខាធិការ NATO លោក Jens Stoltenberg បញ្ជាក់ថា អ៊ុយក្រែននឹងអាចទទួលបាននូវការបន្ថែមសព្វាវុធធុនធ្ងន់បន្ថែមទៀតពីបណ្តាប្រទេសជាសម្ព័ន្ធមិត្ត នូវមធ្យោបាយដឹកជញ្ជូន កាំភ្លើងធំ និងមីស៊ីល ដែលអ៊ុយក្រែនអះអាងថាជាសព្វាវុធចាំបាច់សម្រាប់ការពារខ្លួន និងការតបត។
គួរបញ្ជាក់ថា ត្រឹមតែមួយថ្ងៃប៉ុណ្ណោះក្រោយការអះអាងពីការកាន់កាប់តំបន់ Soledar ភាគខាងកើតអ៊ុយក្រែន ដែលជាតំបន់អណ្តូងរ៉ែអំបិលដែលជាទីលំនៅរបស់ប្រជាជនប្រមាណជាង ១ម៉ឺននាក់មុនពេលសង្គ្រាមផ្ទុះឡើង លោកពូទីនបានប្រកាសថានេះគឺជាភាពជោគជ័យដ៏ធំមួយទៀតរបស់រុស្សី។ លោកពូទីនថ្លែងថា៖ គ្រប់យ៉ាងមានដំណើរការជាវិជ្ជមាន និងការអភិវឌ្ឍន៍ទៅតាមផែនការគ្រោងទុក។ ខ្ញុំរំពឹងថាយុទ្ធជនរបស់យើងនឹងផ្តល់ភាពរីករាយបែបនេះមកឱ្យយើងម្តងទៀត”។
គួរបញ្ជាក់ថាចំពោះការកាន់កាប់តំបន់នេះ ក្រសួងការពារជាតិរុស្សីបានចាត់ទុកជាការចំណេញដ៏សំខាន់មួយ ខណៈរុស្សីបានសម្លឹងទៅរកគោលដៅមួយដែលបានគ្រោងទុកតាំងពីខែតុលាកន្លងមក គឺការវាយយកតំបន់ផ្លូវឆ្លងកាត់ទីក្រុង បាក់មូត (Bakhmut)៕