ភ្នំពេញ៖ នៅថ្ងៃទី១៦ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ និងមានអ្នកជំងឺជាសះស្បើយ ចំនួន៣នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ មករា ២០២៣។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៦៤នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៥៩២នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤១ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៣៩ករណី(ជាប្រភេទអូមីក្រុង) ៕