ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

១០សង្កាត់ និងពលរដ្ឋជាង ១០០០គ្រួសារ រងគ្រោះដោយសារជំនន់ស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ អធិការដ្ឋាននគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះជួយសង្គ្រោះប្រជាពលរដ្ឋជាង ១ ០០០គ្រួសារ ដែលលិចផ្ទះ ដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត ។

តាមស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជំនន់ស្ទឹងព្រែកត្នោត បានលិច ១០សង្កាត់ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ មាន ២៩ភូមិ ដែលក្នុងនោះ ផ្ទះលិចទឹកចំនួន ៩៥៣ខ្នងផ្ទះ ១០២៦គ្រួសារ មនុស្ស ៤០៣៥នាក់ ព្រមទាំងលិចផ្លូវបេតុង ១៤ខ្សែ វត្ត២ មណ្ឌលសុខភាព២ សាលាសង្កាត់ចំនួន២ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានឱ្យដឹងទៀតថាសង្កាត់ ដែលលិចលង់ដោយជំនន់ទឹកស្ទឹងព្រែកត្នោតរួមមាន សង្កាត់សាក់សំពៅ ៦ភូមិ សង្កាត់ស្ពានថ្ម ៥ភូមិ សង្កាត់ក្រាំងពង្រ ៣ភូមិ សង្កាត់គងនយ ៣ភូមិ សង្កាត់ទៀន ៣ភូមិ សង្កាត់ព្រែកកំពឹស ៣ភូមិ សង្កាត់ជើងឯក ២ភូមិ សង្កាត់ព្រៃស ២ភូមិ សង្កាត់ដង្កោ ១ភូមិ និងសង្កាត់ព្រៃវែង ១ភូមិ។

ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា គិតដល់ពេលនេះស្ថានភាពទឹកនៅចំណុចទំនប់ទ្វារទឹក ៧មករា មានសភាពនៅទ្រឹង ឯការលិចលង់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅមានតែក្នុងតំបន់ក្រៅសណ្តរតែប៉ុណ្ណោះ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក