ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃ តម្រូវឱ្យមន្រ្តីរាជការ បុគ្គលិក និងភ្ញៀវទាំងអស់ ត្រូវតេស្តកូវីដ-១៩មុននឹងចូលបរិវេណក្រសួង

ភ្នំពេញ៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងអំឡុងបរិបទនៃការរាតត្បាតវីរុសកូវីដ-១៩ ជាពិសេសគឺគ្រាដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅមិនទាន់បញ្ចប់ ក្រសួងមហាផ្ទៃបានដាក់ចេញនូវវិធានការ ៣ចំនុចចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ព្រមទាំងភ្ញៀវដែលមានបំណងចង់ចូលមកកាន់បរិវេណក្រសួងមហាផ្ទៃ ត្រូវអនុវត្តវិធានការធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដូចខាងក្រោម៖

១. ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលមកបំពេញការងារក្នុងទីស្ដីការក្រសួងមហាផ្ទៃត្រូវធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ រៀងរាល់ថ្ងៃធ្វើការនៅច្រកចូល នៃទីស្តីការក្រសួង មុនពេលអនុញ្ញាតឱ្យចូល បម្រើការងារក្នុងការិយាល័យ។

២. សម្រាប់ភ្ញៀវដែលចូលមកក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ រួច ទើបអនុញ្ញាត ឱ្យធ្វើការទំនាក់ទំនងការងារ។

៣. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលមកបំពេញការងារត្រូវអនុវត្តនូវវិធានការអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំដូចជា៖ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬ ដែលអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។

សម្រាប់ព័ត៌មានលម្អិត សូមអាននូវសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃដែលមានភ្ជាប់នៅខាងក្រោម៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក