ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បាត់ដំបង ព្រះសីហនុ និងសៀមរាប ជាប់ជាទីក្រុងរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលស្អាតជាងគេ

ភ្នំពេញ៖ ខេត្តបាត់ដំបង ជាប់លេខ១ ព្រះសីហនុ ជាប់លេខ២ និងខេត្តសៀមរាប ជាប់លេខ៣ ក្នុងកម្មវិធីប្រកួតប្រជែង «ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២» (Best Countdown City of The year 2022)។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំការបោះឆ្នោត ដោយឱ្យសាធារណៈអាចបោះឆ្នោតទីក្រុងដែលខ្លួនពេញចិត្តជាងគេ ក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ ជាលទ្ធផលខេត្តទាំង៣ខាងលើនេះមានការគាំទ្រច្រើនជាងគេ ជាទីក្រុងដែលរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលស្អាតជាងគេ។

ពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តឡើងនៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

គូសបញ្ជាក់ថា ក្នុងឱកាសឆ្លងឆ្នាំសកល២០២២ ឆ្លងចូលឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង ២លាននាក់បានដើរកម្សាន្តលេងនៅតាមតំបន់ទេសចរទូទាំងប្រទេស ក្នុងនោះខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ១៥ម៉ឺននាក់ ខេត្តព្រះសីហនុ និងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ៣៣ម៉ឺននាក់ដូចគ្នា។

ពិធីឆ្លងឆ្នាំសកលឆ្នាំនេះ បើធៀបនឹងឆ្នាំមុន គឺមានការកើនឡើងជាង ៧៦ភាគរយ ដោយសារសេដ្ឋកិច្ចនៅកម្ពុជាមានកំណើនឡើងវិញក្រោយពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ តាមរយៈគោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា រួមមានការជំរុញលំនឹងអាជីវកម្ម-ធុរៈកិច្ចក្នុង វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

បន្ថែមពីនេះការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែមចំពោះ សណ្ឋាគារ ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ការបន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក