ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

ក្របួចបានចោរឆក់ដៃស្អិតប្រុសស្រី៥នាក់ ដែលឆក់កាបូបស្ត្រីជនជាតិចិនម្នាក់

ព្រះសីហនុ៖ ជនសង្ស័យប្រុសស្រីចំនួន ៥នាក់ដែលឆក់កាបូបយួរដៃពីស្ត្រីជនជាតិចិនម្នាក់នៅមុខសណ្ឋាគារណានហៃ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីទៀបភ្លឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ត្រូវបាននគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបនិងឃាត់ខ្លួនបានហើយ។

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ បានឲ្យដឹងនៅថ្ងៃ១៥ ខែមករា ឆ្នាំ២០២៣ថា ជនសង្ស័យទាំង៥នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ការបូបស្រ្តីជនជាតិចិនម្នាក់ពិតមែន ដោយ២នាក់ធ្វើសកម្មភាពឆក់ ២នាក់ទៀតជិះម៉ូតូពីក្រោយ (ចាំបិទគូទ) និងម្នាក់ទៀតជាអ្នកយកទូរសព្ទ័ជនរងគ្រោះទៅលក់។

ជនសង្ស័យទាំង៥នាក់នោះ មានប្រុស ៤នាក់ និងស្រី ១នាក់ ពួកគេមានអាយុចាប់ពី ១៨ឆ្នាំ ទៅ២១ឆ្នាំ ក្នុងនោះមានម្នាក់ជាសិស្ស ២នាក់មានមុខរបរជាបុគ្គលិកដឹកម្ហូប ម្នាក់ទៀតជាអ្នករត់តុការ និងម្នាក់ទៀតគ្មានមុខរបរពិតប្រាកដ។

ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ សមត្ថកិច្ចក៏បានដកហូតសម្ភារវត្ថុតាងដកហូតបានមាន ម៉ូតូចំនួន ២គ្រឿង ម៉ាកសេ១២៥ ពណ៌ក្រហម និងពណ៌ខ្មៅ (មធ្យោបាយជិះធ្វើសកម្មភាព) កាបូបយួរដៃពណ៌ខ្មៅចំនួន១ មានលិខិតឆ្លងដែន ចំនួន ១ក្បាល ទូរស័ព្ទ ១គ្រឿងម៉ាក IPhone 14ProMax ពណ៌សនិងសម្ភារមួយចំនួន (ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យ៥នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅផ្តន្ទាទោស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក