ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនជាតិចិនបើករថយន្តបុកបុរសជនជាតិខ្មែរម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ៨នាក់

ព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់ និង ៨នាក់ទៀតរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នានៅវេលាម៉ោងជាង ៤ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៤-២១៥ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងភាគីរថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២F-៨៩៨៩ ទិសដៅពីភ្នំពេញ-ព្រះសីហនុ អ្នកបើកបរឈ្មោះ YUAN HONGFEI ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មានអ្នករួមដំណើរ ២នាក់ទៀត ក្នុងនោះម្នាក់ប្រុសរងរបួសស្រាលនិងម្នាក់ទៀតស្រីរងរបួសធ្ងន់ (មិនទាន់ស្គាល់អត្តសញ្ញាណ )។

ភាគីម្ខាងទៀត រថយន្តតូរីស ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-២៥០៨ ទិសដៅបញ្ច្រាស់គ្នា អ្នកបើកបរឈ្មោះ តូច សំអុល ភេទប្រុស ទីលំនៅ ខេត្តតាកែវ បណ្តាលឲ្យ អ្នកបើកបររថយន្តតូរីស ឈ្មោះ តូច សំអុល ស្លាប់នៅកន្លែងកើតហេតុ។

ចំណែកអ្នកជិះក្នុងរថយន្តតូរីសនេះ៦នាក់ទៀត មានប្រុស មានស្រី រងរបួសធ្ងន់និងស្រាល។ បច្ចុប្បន្ន ករណីនេះនគរបាលជំនាញនិងដោះស្រាយបន្តតាមនិតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក