ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញជូនពលរដ្ឋក្រីក្រក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លោកស្រី ពេជ ចន្ទមុន្នី បានដឹកនាំក្រុមការងារសមាគម TYDA លើកទី១ ក្នុងឆ្នាំ២០២៣ ចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាព របស់ប្រជាពលរដ្ឋ ជាពិសេសស្ថានភាពប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រក្រោយពីជំងឺកូវីដ-១៩ តាមរយៈការបង្ខិតសេវាព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោកស្រីបន្តថា កន្លងមកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។

លោកស្រី ពេជ ចន្ទមុន្នី បានបញ្ជាក់ថា សកម្មភាពមនុស្សធម៌ក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋ គឺធ្វើឡើងដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹមរបស់ក្រុមគ្រូពេទ្យ កម្លាំងស្ម័គ្រចិត្ត និងក្រុមការងារ។

លោកស្រីអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះថាមានតែសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ និងបានគិតគូរពីសុខទុក្ខ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា តាមរបាយការណ៍បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA បានព្យាបាលអ្នកជំងឺបានចំនួនជិត ២ ០០០នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តមានចំនួន ១០៤ករណីដែលការចំណាយទាំងអស់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក