ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើដំណើរទៅប្រទេសចិននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងខួប ៣ឆ្នាំ ដែលសម្ដេចតេជោអញ្ជើញទៅលើកទឹកចិត្តប្រទេសចិនក្នុងពេលដែលគ្រប់គ្នាចាកចេញពីប្រទេសនេះគេចពីជំងឺកូវីដ-១៩ ឆ្នាំ២០២០។
ថ្លែងបែបនេះក្នុងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ សម្ដេចតេជោបានបញ្ជាក់ថា ថ្ងៃទស្សនកិច្ចនេះគឺត្រូវកំណត់ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផ្ទាល់តែម្ដង។
គួរដឹងផងដែរថា ក្នុងពេលដែលប្រទេសចិនបានផ្ទុះឡើងនៅជម្ងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ មានបរទេសជាច្រើនបាននាំគ្នាចាកចេញពីប្រទេសនេះនិងធ្វើការរឹតត្បិតការធ្វើដំណើរជាមួយនឹងប្រទេសនេះ។
មានតែសម្ដេចតេជោកម្ពុជាទេ ដែលបានធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីលើកទឹកចិត្តប្រធានាធិបតី និងមេដឹកនាំចិននៅក្នុងពេលដ៏លំបាកមួយនេះដែលនៅពេលនោះត្រូវបានគេប្រសិទ្ធនាមសម្ដេចតេជោថា ជាវីរបុរសដើរបញ្ច្រាសទិស។
សម្ដេចថា៖ «គេទាំងឡាយរត់ចោលចិន ខ្ញុំវិញទៅចិន»៕