ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ អាជ្ញាធរត្រូវយកអ្នកសារព័ត៌មានធ្វើជាដៃគូក្នុងការស៊ើបអង្កេតបទឧក្រិដ្ឋនានា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់អាជ្ញាធរពាក់ព័ន្ធនានា ត្រូវសហការជាមួយអ្នកសារព័ត៌មានក្នុងការស៊ើបអង្កេតនូវបទល្មើស និងបទឧក្រិដ្ឋនានា។

ថ្លែងក្នុងឱកាសជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងអ្នកសារព័ត៌មានលើកទី៥ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោបានលើកឡើងថា៖ «អ្នកសារព័ត៌មានរបស់យើងក៏ត្រូវចូលរួមចំណែកជាមួយអាជ្ញាធរទាំងឡាយ។ ហើយអាជ្ញាធរទាំងឡាយក៏ត្រូវយកអ្នកសារព័ត៌មានធ្វើជាដៃគូរបស់ខ្លួនក្នុងការស៊ើបអង្កេតនៅបទឧក្រិដ្ឋទាំងឡាយដែលវាបំពានទៅលើច្បាប់ ឧទាហរណ៍ល្បែងស៊ីសង ឬក៏បញ្ហាគ្រឿងញៀន»។

សម្តេចតេជោ បានលើកឡើងថា ការផ្តល់ឱកាសដល់អ្នកសារព័ត៌មានធ្វើការជាមួយអាជ្ញាធរក្នុងការស៊ើបអង្កេតបទល្មើសនានា គឺរួមរំលែកក្នុងការរក្សាសន្តិភាពភូមិឃុំសង្កាត់មានសុវត្ថិភាព។

សម្តេចតេជោ សង្ឈឹមថា អាជ្ញាធរ និងអ្នកសារព័ត៌មាននឹងសហការរួមគ្នាធ្វើកិច្ចការមួយនេះឲ្យបានល្អប្រសើរ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក