ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីនឹងការពារអ្នកសារព័ត៌មានណាដែលបញ្ចេញព័ត៌មានពិត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថានឹងផ្ដល់មេធាវីការពារក្ដីដល់អ្នកសារព័ត៌មានណាដែលហ៊ានបញ្ចេញការពិតនិងមានភស្តុតាងគ្រប់គ្រាន់។

សម្ដេចតេជោបានផ្ដល់ពាក្យស្លោកថា៖ «ពេលមុនខ្ញុំនិយាយថា អ្នកសារព័ត៌មានកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត។ ឥឡូវនេះខ្ញុំក៏គួរតែត្រូវនិយាយបន្ថែមថាអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានដែលពិតកុំប្រឌិតកំហុសដាក់អ្នកដទៃ»។

ជាមួយគ្មានេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានឹងមិនបញ្ជូនមេធាវីទៅការពារក្ដីដល់អ្នកកាសែតដែលមួលបង្កាច់គេនោះទេ។

សម្ដេចថ្លែងបែបនេះក្នុងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក