BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩១៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៥៧ករណី ខណៈអ្នកជំងឺ ៨៧៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៦៣,៦១៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៩៨៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៥៥,៣៦៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៥,៣៤៧ករណី៕