ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វេទិកាជួបរវាងអ្នកសារព័ត៌មាននិងនាយករដ្ឋមន្ត្រី គួរតែធ្វើជាប់ជាប្រចាំ មិនថានៅក្នុងអាណត្តិរបស់សម្ដេចនោះទេ។
សម្ដេចថា វេទិកានេះគឺមានអត្ថប្រយោជន៍ដែលបានធ្វើឲ្យអ្នកសារព័ត៌មានបានជួបជាមួយនឹងអ្នកផ្ដល់ព័ត៌មានដែលជាអ្នកនាំពាក្យនៅតាមក្រសួងស្ថាប័ននានាដើម្បីឲ្យមានឱកាសស្វែងយល់ពីគ្នាទៅវិញទៅមក។
សម្ដេចថ្លែងបែបនេះក្នុងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣៕