លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អ្នកសារព័ត៌មានរាប់ពាន់នាក់បានអញ្ជើញមកដល់មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ ត្រៀមស្វាគមន៍ដំណើរសម្តេចតេជោ

ភ្នំពេញ៖ នារសៀលម៉ោង៣ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ អ្នកសារព័ត៌មានរាប់ពាន់នាក់បានអញ្ជើញមកដល់មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ ត្រៀមស្វាគមន៍វត្តមាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលនឹងអញ្ជើញមកដល់នៅល្ងាចម៉ោង៥នេះ។ 

ជំនួបរវាងអ្នកសារព័ត៌មាន និងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ គឺជាជំនួបលើកទី៥ហើយ ខណៈខកខាករយៈពេល ២ឆ្នាំដោយសារវិបត្តិកូវីដ-១៩។ 

ក្នុងជំនួបថ្ងៃនេះមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ៥ពាន់នាក់។ 

ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅថ្ងៃនេះដែរ គឺធ្វើឡើងស្របពេលខួបលើកទី៣៨ឆ្នាំនៃការកាន់ដំណែងជានាយករដ្ឋមន្ត្រីកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក