ភ្នំពេញ៖ នៅថ្ងៃទី១៤ មករា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ និងមានអ្នកជំងឺជាសះស្បើយ ចំនួន៥នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ មករា ២០២៣។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៥៩នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៥៨៦នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤១ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៣៤ករណី(ជាប្រភេទអូមីក្រុង) ៕