ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។ គិតមកដល់ពេលនេះមានរយៈពេល ៣៨ឆ្នាំហើយ នៃការកាន់តំណែងរបស់ សម្ដេចនៅកម្ពុជា (១៤ មករា ១៩៨៥-១៤ មករា ២០២៣)។
គួរឲ្យដឹងផងដែរថា សម្ដេចជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក ដែលកាន់តំណែងដល់ពេលនេះបានក្លាយជានាយករដ្ឋមន្ត្រីមួយដែលកាន់តំណែងយូរបំផុតក្នុងលោក។
៣៨ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់សព្វថ្ងៃ។
កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ សម្ដេចតេជោ ហ៊ុន សែន បានជួយសង្គ្រោះបានជួយសង្គ្រោះជីវិតរបស់ប្រជាជនកម្ពូជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបញ្ចប់នូវសង្គ្រាមស៊ីវិលនៅក្នុងប្រទេសបង្រួបបង្រួមប្រទេសជាតិឡើងវិញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨។
អស់រយៈពេលជាច្រើនឆ្នាំហើយដែលសម្ដេចតេជោតែងតែនៅក្បែរការពារថែរក្សា ជ្រោមជ្រែងកម្ពុជាឲ្យមានកិត្តិយសនៅលើឆាកអន្តរជាតិ ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគឺសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋតែម្ដង។
រហូតមកដល់ពេលនេះសម្ដេចតេជោបានជួយសង្គ្រោះជីវិតពលរដ្ឋកម្ពុជាពីរណ្ដៅមរណៈចំនួនពីរដងរួចមកហើយ។ ទី១គឺរំដោះពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងទី២ ជួយសង្គ្រោះពលរដ្ឋពីជំងឺរាតត្បាតកូវីដ-១៩។
ពាក្យមួយឃ្លានិយាយថា ពេលវេលាដែលលំបាកបំផុតវានឹងបង្កើតឱ្យមានមនុស្សខ្លាំងចេញមក មនុស្សដែលខ្លាំងនឹងធ្វើឱ្យពេលវេលាលំបាកទៅជាពេលវេលាល្អ។ ពេលដែលមានពេលវេលាល្អ វានឹងបង្កើតមនុស្សខ្សោយៗមក។
ពលរដ្ឋកម្ពុជាដែលកំពុងរស់ក្នុងវេលាល្អដែលបុរសខ្លាំងម្នាក់នេះ សម្ដេចតេជោបង្កើតឱ្យអាចនឹងមិនទាន់ពេញចិត្តគ្រប់គ្រាន់ចំពោះអ្វីដែលមានពេលនេះ តែអ្វីដែលមានពេលនេះក៏មិនអាក្រក់ដូចពេលវេលាអាក្រក់ដែលពលរដ្ឋខ្មែរកំពុងត្រូវការមនុស្សខ្លាំងសម្ដេចតេជោ ហ៊ុន សែន ដែរ។
«កុំចាំដល់ពេលវេលាអាក្រក់កើតឡើងទើបស្រែករកអ្នកខ្លាំង កុំរង់ចាំប្រទេសមានសង្គ្រាមទើបស្រែករកសន្ដិភាព»៕