ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក គុណ ញឹម ថាគយសុខចិត្តខាតបង់ចំនូលពន្ធក៏មិនបន្ថែមបន្ទុកដល់ពលរដ្ឋដែរ

ភ្នំពេញ៖ អគ្គនាយកគយ និងរដ្ឋាករ លោក គុណ ញឹម ថាក្នុងឆ្នាំ២០២៣នេះអគ្គនាយកដ្ឋាននឹងមិនលើកសំណើរកែប្រែអាករពិសេសបន្ថែមបន្ទុកលើកអ្នកប្រើប្រាស់នោះទេ លើសពីនោះអគ្គនាយកដ្ឋាននឹងពិនិត្យបន្ថូរបន្ថយពន្ធមួយចំនួនថែមទៀត ដើម្បីចូលរួមជួយដល់ពលរដ្ឋក្នុងពេលដែលប្រទេសទើបងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គុណ ញឹម បញ្ជាក់ថា៖ «យើងសុខចិត្តខាតបង់ពន្ធគយពីការអនុវត្តការតាព្វកិច្ចរបស់យើងពីក្របខណ្ឌកិច្ចព្រមព្រៀងសេរី ប៉ុន្ដែទន្ទឹមនឹងនោះក៏យើងមិនបន្ថែមបន្ទុកក្នុងកាលៈទេសៈដែលប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញបន្ទាប់ពីកូវីដ-១៩ នេះដែរ»។

លោកបញ្ជាក់ថា បច្ចុប្បន្នគយក៏កំពុងធ្វើការកែសម្រួលអត្រាពន្ធអាករមុខទំនិញមួយចំនួនដើម្បីកាត់បន្ថយពន្ធនាំចូលដើម្បីជួយដល់ពលរដ្ឋ។

លោក គុណ ញឹម៖ «នេះវាទាក់ទងនឹងគោលនយោបាយពន្ធ គោលដៅរបស់យើងគឺកាត់បន្ថយបន្ទុក ជាពិសេសឥឡូវនេះគឺយើងពិនិត្យលើមុខទំនិញត្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក