ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជារំពឹងថានឹងមានអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ៤លាននាក់ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា ទើបត្រូវ បានរំពឹងថាក្នុងឆ្នាំ២០២៣នេះចំនួនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនឡើងដល់ជាង ៤,៦លាននាក់ ជាមួយនឹងកំណើនជើងហោះហើរដល់ជិត ៣សែនជើង។

លោក ស៊ិន ចាន់សេរីវុត្ថា ឱ្យ EAC News ដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះថា ការរំពឹងគឺអាស្រ័យទៅលើការភ្ជាប់ជើងហោះហើរឡើងវិញគដែលពេលមានមានក្រុមហ៊ុនអន្តរជាតិចំនួន២៧ បានភ្ជាប់ការហើរឡើងវិញ គឺស្មើនឹងជិត ៦០% នៃឆ្នាំ២០១៩ (ឆ្នាំដែលមិនទាន់មានកូវីដ) ខណៈដែលមានការរំពឹងទុកថា ផ្លូវហោះហើរ រវាងប្រទេសចិន និងកម្ពុជានឹងអាចឈានទៅជាផ្លូវហោះហើរ នាំមុខគេថ្មីបន្ថែមទៀតផងដែរ។

លោកថា៖ «ជាមួយនឹងការលប់ចោលនូវគោលនយោបាយសូន្យកូវីដ (គ្មានការកំណត់កូតាទៀតឡើយ) យើងរំពឹងទុកថា ជើងហោះហើរ រវាង ចិន និងកម្ពុជា នឹងមានការកើនឡើងជាលំដាប់បន្ទាប់ពីចូលឆ្នាំចិនរួច»

បើតាមលោក ស៊ិន ចាន់សេរីវុត្ថា ក្នុងឆ្នាំ២០២២ មានអ្នកដំណើរចំនួន ២ ៣៨២ ០០០នាក់បានធ្វើដំណើរចេញចូលប្រទេសកម្ពុជា ដែលមានកំណើនជិត ៩០០ភាគរយ បើធៀបនឹងឆ្នាំ២០២១។

របាយការណ៍ដដែលឱ្យដឹងថាចំនួនអ្នកដំណើរចេញចូលនេះបើគិតជាចំនួនជើងយន្តហោះមានចំនួន ២៨ ៩០០ជើងមានការកើនឡើង ២៦០% បើធៀបទៅនឹងឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក