ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ផ្ទះនិងដីមានតម្លៃរាប់សិបលានដុល្លារដែលលោក គង់ គាំ ប្រគល់ជូនក្រសួងការបរទេសនឹងត្រូវក្លាយជាកម្មសិទ្ធិរបស់ គ.ជ.ប

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងការបរទេសក្រោយពីទទួលបានដីនិងផ្ទះដែលលោក គង់ គាំ ប្រគល់ជូនវិញត្រូវរៀបចំផ្ទេរទៅកាន់ការគ្រប់គ្រងរបស់ គ.ជ.ប ដើម្បីសម្រួលដល់ការងារស្ថាប័នរដ្ឋមួយនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់មកកាន់ EAC News ថា នេះជាការសម្រេចរបស់សម្ដេចតេជោក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ លោកបន្ថែមថា សម្ដេចបានបញ្ជាឱ្យក្រសួងការបរទេសរបៀបចំឯកសារទទួលយកមកវិញ និងផ្លាស់ប្ដូរផ្ទះនិងដីនេះទៅជាសម្បត្តិរដ្ឋមុននឹងផ្ទេរជូន គ.ជ.ប។

គួរឱ្យដឹងផងដែរថាបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវករណីបំពានយកដីនិងផ្ទះរបស់រដ្ឋដោយលោក គង់ គាំ នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ និងភរិយាអ្នកស្រី សៀក អយ បានសម្រេចប្រគល់ដីនិងផ្ទះ ដែលស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានទំហំដី ៥ ២៩០ម៉ែត្រការ៉េ ទៅឱ្យក្រសួងការបរទេសវិញ។

ក្នុងលិខិតនោះលោក គង់ គាំ បានសរសេរថា៖ «ខ្ញុំបាទ សូមផ្ដិតមេដៃទទួលខុសត្រូវអំពីការសម្រេចរបស់ខ្ញុំបាទ និងភរិយា ដោយមិនកែប្រែ ហើយក៏សូមអរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុគ្រោះ ដល់ការឆ្គាំឆ្គងទាំងនេះរបស់ខ្ញុំបាទ»។

កាលពីយប់ថ្ងៃទី១២ ខែមករា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចបញ្ចប់ការប្ដឹងផ្ដល់លើលោក គង់ គាំ ក្រោយពីលោកនិងភរិយាបានសម្រេចផ្ដិតមេដៃប្រគល់ដីនិងផ្ទះនៅចំការមនឱ្យក្រសួងការបរទេសវិញ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ facebook របស់សម្ដេចជាមួយនឹងលិខិតរបស់លោក គង់ គាំ ដែលបានផ្ញើជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ថាលោកសម្រេចប្រគល់ដីនិងផ្ទះនៅខណ្ឌចំការមនឱ្យក្រសួងការបរទេសវិញ។

សម្ដេចបានសរសេរយ៉ាងដូច្នេះថា៖ «ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបានលោក គង់ គាំ និងភរិយាផ្តិតមេដៃប្រគល់ជូនរដ្ឋវិញបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោក គង់ គាំ និងគ្រួសាររយៈពេល ៣ម៉ោងកន្លះ។ កុំឲ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក