ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ត្រីជិតផុតពូជប្រមាណ ៥ ០០០ក្បាលត្រូវបានលែងចូលទន្លេចតុម្មុខ

ភ្នំពេញ៖ ត្រីរាជដែលកំពុងរងគ្រោះជិតផុតពូជពីរក្បាល រួមជាមួយត្រីជិតផុតពូជ និងត្រីសំខាន់ៗរាប់ពាន់ក្បាលផ្សេងទៀត ត្រូវបានលែងចូលទៅក្នុងធម្មជាតិវិញ នៅត្រង់ចំនុចប្រសព្វនៃទន្លេសាប និងទន្លេមេគង្គ ដែលនេះបង្ហាញពីស្ថានភាពគួរឱ្យបារម្ភនៃប្រភេទសត្វជិតផុតពូជនេះ ខណៈចំនួនរបស់វាបានថយចុះរហូតដល់ ៩៩ភាគរយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត ភក្រ្តា រួមជាមួយរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទលោក ហាស់ សារ៉េត បានចូលរួមក្នុងពិធីលែងត្រីប្រភេទកម្ររងគ្រោះថ្នាក់នៅដងទន្លេមេគង្គនិងទន្លេសាប នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចទន្លេចតុម្មុខ។

ត្រីប្រភេទកម្រជាច្រើនប្រភេទរួមមានត្រីរាជធំចំនួន ២ក្បាល ត្រីគល់រឹង ត្រីប្រាធំសរុបចំនួន ៥ ០០២ក្បាលត្រូវបានលែង ក្រោមកិច្ចសហការរវាងរដ្ឋបាលជលផល និងគម្រោងអច្ឆរិយមេគង្គ។

លោក នេត្រ ភក្រ្តា បានថ្លែងថា ប្រសិនបើប្រជានេសាទបានត្រីកម្រៗ សូមកុំសម្លាប់ កុំបរិភោគ និងកុំយកមកលក់ តែត្រូវលែងត្រីចូលក្នុងទឹកវិញដើម្បីឱ្យវាអាចបន្តរស់នៅ និងកើតកូន។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា និងលោក ហាស់ សារ៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងនោះត្រីប្រភេទកម្រៗដែលបានលែងនៅថ្ងៃនេះដើម្បីទុកឱ្យវាបានបន្តពូជ បង្កើនចំនួនត្រីកម្រក្នុងដងទន្លេមេគង្គ និងបឹងទន្លេសាប។

គួរឱ្យដឹងដែលថា ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ ហើយត្រីរាជជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំ ៣ប្រភេទគឺបបែលយក្ស និងត្រីគល់រាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក