ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គនាយកគយបញ្ជាក់ថាគ្មានការលើកលែងសម្រាប់ម៉ូតូធំអត់ពន្ធទេ ចាប់បាននឹងត្រូវពិន័យឱ្យធ្ងន់

ភ្នំពេញ៖ អគ្គនាយកគយនិងរដ្ឋាករ លោក គន់ ញឹម បញ្ជាក់ថានឹងពុំមានការបន្ថូរបន្ថយទុកពេលឱ្យចូលមកបង់ពន្ធសម្រាប់ម៉ូតូធំដូចរថយន្តនោះទេ តែលើកទឹកចិត្តឱ្យចូលមកប្រកាសពន្ធ។ លោកថា ការនៅតែរឹងទទឹងមិនចូលបង់ពន្ធពេលមន្ត្រីអនុវត្តន៍ចាប់បានម្ចាស់ម៉ូតូនឹងត្រូវបង់ពិន័យធ្ងន់ធ្ងរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គន់ ញឹម បញ្ជាក់ថា ក្រោយពីបើកយុទ្ធនាការមួយរកឃើញម៉ូតូធំអត់ពន្ធដល់ទៅ ១៥០គ្រឿង អគ្គនាយកដ្ឋានបានរកឃើញចំនុចមួយចំនួនដែលធ្វើឱ្យម៉ូតូធំអត់ពន្ធអាចចូលមកកម្ពុជាបានគឺ តាមរយៈការនាំចូលគេចពន្ធពីប្រទេសជិតខាង និងការលួចបន្លំដាក់តាមទូរកុងតឺន័រ។

លោកបញ្ជាក់ថាចាប់ពីពេលនេះក្រៅពីពង្រឹងពិនិត្យតាមព្រំដែន គយនឹងបង្កើនការងារពិនិត្យលើទូរកុងតឺន័រទាំងអស់ដើម្បីបញ្ជាក់ថាគ្មានម៉ូតូគេចពន្ធណាមួយអាចនាំចូលបាន។

សម្រាប់ម៉ូតូគេចពន្ធដែលកំពុងចរាចរណ៍ ឬមាននៅកម្ពុជា លោក គន់ ញឹម បានលើកទឹកចិត្តឱ្យចូលមកប្រកាសពន្ធ ខណៈព្រមានថាបើកម្លាំងចាប់បានប្រាក់ពិន័យអាចធ្ងន់ធ្ងរ។

លោកថា៖ «ម៉ូតូដែលមានស្រាប់ហើយកំពុងកាន់កាប់ដោយបុគ្គលផ្សេងៗហើយចង់មកបង់ពន្ធអាចមកបង់ពន្ធបានតែត្រូវពិន័យ ពិន័យហ្នឹងគឺវាធូរជាងការពិន័យដែលយើងបង្ក្រាបបាន»

បើតាមលោក គន់ ញឹម ម្ចាស់ម៉ូតូធំមួយចំនួនមានលុយទិញម៉ូតូធំទំនើបតែបែរជាជិះដោយពុំបានបង់ពន្ធទៅវិញ។

លោកថា៖ «ម៉ូតូទំនើប តម្លៃខ្ពស់ ពន្ធខ្ពស់ ពិន័យក៏បង់ឱ្យច្រើនបន្ដិចទៅ! ព្រោះអ្នកមានលទ្ធភាព»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក