ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ម៉ារ៉ុក បដិសេធមិនចូលរួមព្រឹត្តិការណ៍បាល់ទាត់នៅអាល់ហ្សេរីដោយមូលហេតុមួយ

ម៉ារ៉ុក៖ ក្រុមចំណាត់ថ្នាក់លេខ ៤ នៃព្រឹត្តិការណ៍ FIFA World Cup ២០២២ ម៉ារ៉ុក បានបដិសេធមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាមួយដែលរៀបចំនៅប្រទេសអាល់ហេ្សរី បន្ទាប់ពីរដ្ឋាភិបាលអាល់ហ្សេរី បានបដិសេធការស្នើសុំការហោះហើរតង់របស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិម៉ារ៉ុក។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ម៉ារ៉ុកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។

គួររំឮកថា ប្រទេសអាល់ហ្សេរី បានបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះទាំងអស់របស់ម៉ារ៉ុកកាលពីឆ្នាំ២០២១ ក្រោយពេលដែលប្រទេសស្ថិតនៅភាគខាងជើងទ្វីបអាហ្វ្រិកទាំងពីរនេះ មានភាពតានតឹងផ្នែកទំនាក់ទំនងការទូតរវាងគ្នាទៅវិញទៅមក។

ក្រុមជម្រើសជាតិម៉ារ៉ុក គឺជាក្រុមការពារតំណែងជើងឯកពានរង្វាន់ទ្វីបអាហ្រ្វិកអាយុក្រោម ២៣ឆ្នាំ ខណៈការប្រកួតពាននេះនឹងធ្វើឡើងសាជាថ្មីនៅប្រទេសអាល់ហេ្សរី ពីថ្ងៃ១២ ខែមករា និងបញ្ចប់នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សហព័ន្ធបាល់ទាត់ម៉ារ៉ុក បានសរសេរលិខិតផ្ញើទៅសហព័ន្ធបាល់ទាត់អាហ្វ្រិកបញ្ជាក់ថា ក្រុមជម្រើសជាតិម៉ារ៉ុកនឹងចូលរួមការប្រកួតនេះ ប្រសិនបើក្រុមខ្លួនអាចធ្វើការធ្វើដំណើរត្រង់ទៅកាន់ប្រទេសអាល់ហ្សេរី ដោយជើងហោះហើរក្រុមហ៊ុន Royal Air Maroc។

កត្តានេះបញ្ហាដែលគួរឱ្យពិចារណាមួយ ស្របពេលក្រុមជម្រើសជាតិម៉ារ៉ុក បានក្លាយជាក្រុមតែមួយគត់មកពីទ្វីបអាហ្វ្រិកដែលឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ពិភពលោក FIFA World Cup ដែលកាន់តែជំរុញមុខមាត់បាល់ទាត់ប្រទេសមានប្រជាជនប្រមាណជា ៣៨លាននាក់នេះបន្ថែមទៀត។

បញ្ហាតានតឹងរវាងម៉ារ៉ុក និងអាល់ហ្សេរី កើតឡើងជុំវិញដែនដីសាហារ៉ាខាងលិច ដែលជាដែនដីអះអាងដោយរាជរដ្ឋាភិបាលម៉ារ៉ុកថាជារបស់ខ្លួន ខណៈអាល់ហ្សេរីនៅពីក្រោយ និងគាំទ្រការទាមទារឯករាជ្យរបស់ពលរដ្ឋតំបន់នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក