ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មេបញ្ជាការកងទ័ពឥណ្ឌា ថាបញ្ហាព្រំដែនចិន-ឥណ្ឌា នៅតែមិនទាន់ទុកចិត្តបាន

ឥណ្ឌា៖ មេបញ្ជាការកងទ័ពឥណ្ឌាបានបញ្ជាក់ឱ្យដឹងនៅថ្ងៃនេះថា ស្ថានភាពទំនាក់ទំនងព្រំដែនជាមួយប្រទេសចិននាពេលបច្ចុប្បន្នមានស្ថិរភាពជាធម្មតា ប៉ុន្តែស្ថានការណ៍មិនអាចកំណត់បានជាមុនឡើយ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាងពីរឆ្នាំកន្លះ រវាងកងទ័ពរាប់ម៉ឺននាក់នៃប្រទេសទាំងពីរ ក្នុងតំបន់ឡាដាក (Ladah) ភាគខាងកើតប្រទេស។

ឧត្តមសេនីយ៍ Manoj Pande បាននិយាយប្រាប់អ្នកកាសែតថា ប្រទេសទាំងពីរបានបន្តពិភាក្សាគ្នាអំពីបញ្ហានានាទាំងកិច្ចការការទូត រួមទាំងផ្នែកយោធា ស្របពេលកងកម្លាំងឥណ្ឌាបាន និងកំពុងប្រុងប្រៀបខ្ពស់ចំពោះគ្រប់ស្ថានការណ៍។

ក្រៅពីលើកឡើងពីបញ្ហាព្រំដែនឥណ្ឌា-ចិន លោក Pande ក៏បាននិយាយថា ជម្លោះរវាងរុស្សី និងអ៊ុយក្រែន ក៏បានជះឥទ្ធិពលដល់ការបង្កើនការត្រៀមជាមុនផ្នែកសព្វាវុធរបស់យោធាឥណ្ឌាផងដែរ ខណៈពេលឥណ្ឌាក៏ផ្តោតសព្វាវុធពីបណ្តាប្រទេសជាសម្ព័ន្ធមិត្តដូចគ្នា ប៉ុន្តែលោកមិនបាននិយាយអ្វីបន្ថែមលើសពីនេះឡើយ។

ក្រុមអ្នកជំនាញបានបញ្ជាក់ថា ប្រមាណជា ៦០ភាគរយនៃគ្រឿងសព្វាវុធយោធារបស់ឥណ្ឌាមានប្រភពមកពីរុស្សី ដែលរដ្ឋាភិបាលទីក្រុង ញូវ ដេលី ខ្លួនឯងកំពុងស្ថិតក្នុងចំណងមួយស្របពេលដែលកំពុងមានជម្លោះដែនដីជាមួយប្រទេសចិន។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ ជម្លោះប្រដាប់អាវុធមួយបានកើតឡើង ដែលបណ្តាលឱ្យកងទ័ពឥណ្ឌា ២០នាក់ និងទាហានចិន ៤នាក់ស្លាប់បាត់បង់ជីវិត។

កាសែតរបស់ឥណ្ឌាក៏បានរាយការណ៍ផងដែរកន្លងមក ពាក់ព័ន្ធបញ្ហាដែលឥណ្ឌាកំពុងជួបប្រទះទៅលើបញ្ហានៃការជួសជុលនាវាមុជទឹកមួយដែលបញ្ជូនទៅរុស្សី និងមានបញ្ហាក្នុងការបញ្ជូនត្រឡប់មកវិញ ដោយសារតែឥទ្ធិពលនៃបំរាមទៅលើរុស្សីចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។

គួររំឮកថា កន្លងមកឥណ្ឌាបានចោទប្រកាន់ទៅលើចិនថាបានបំពានទៅលើដែនដីទំហំ ៣៨,០០០គីឡូម៉ែត្រការ៉េ នៅតំបន់ Aksai Chin Plateau ដែលឥណ្ឌាអះអាងថាជាផ្នែកមួយនៃតំបន់ Ladakh ហើយកើតមានជាការប្រឈមមុខ និងជម្លោះរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០២០មកតែម្តង៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក