ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រុស្សី បង្កើនការនាំចេញទ្វេរដងនូវហ្គាស LPG ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២

រុស្សី៖ ប្រទេសរុស្សីបានបង្កើនការនាំចេញទ្វេរដងនូវឧស្ម័នហ្គាស (LPG) របស់ខ្លួនទៅកាន់ប្រទេសចិន នាឆ្នាំ២០២២កន្លងទៅ ដែលជាផ្នែកមួយនៃការចាត់ចែងការនាំ និងលក់ចេញនូវថាមពលរបស់ខ្លួនរបស់វិមានក្រឹមឡាំង។ នេះបើតាមទិន្នន័យនៃការវិភាគរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។

អ្នកជំនាញធុរកិច្ចនិយាយថា ការជំរុញការលក់ចេញបន្ថែមនេះ ភាគច្រើនគឺដោយសារតែការកើនឡើងនៃការចែកចាយពីក្រុមហ៊ុនប្រេង Irkutsk (INK) ក្រោយពេលដែលក្រុមហ៊ុននេះបានចាប់ផ្តើមដំណើរការរោងចក្រកែច្នៃឧស្ម័ន Ust-Kut របស់ខ្លួន ដែលស្ថិតនៅភាគខាងកើតតំបន់ស៊ីបេរី។

ក្នុងទិន្នន័យដដែលនេះបានបង្ហាញថា ទំហំនៃការកើនឡើងការនាំចេញឧស្ម័ន (LPG) ពីរុស្សីទៅកាន់ចិន មានចំនួន ៦២,៦០០តោននៅឆ្នាំ២០២១ បានកើនឡើងដល់ទៅ ១៤៧,១០០តោននៅឆ្នាំ២០២២។ ឧស្ម័ន LPG ឬ ប៊ុយតាន ឬ ប្រូផាន ជាតម្រូវការចាំបាច់សម្រាប់ការប្រើប្រាស់សម្រាប់រថយន្ត ការដុតកំដៅ និងសម្រាប់ផលិតឥន្ធនៈគីមីផ្សេងទៀត។ ការនាំចេញ LPG ពីរុស្សីទៅកាន់ប្រទេសចិនស្ទើរតែទាំងស្រុង ធ្វើឡើងតាមរយៈការដឹកជញ្ជូនផ្លូវដែក។

ដោយឡែក ក្រុមហ៊ុននាំចេញ LPG ធំៗផ្សេងទៀតរួមមាន Gazprom, Rosneft, Lukoil, Tatneft និង Sibur ជាដើម សុទ្ធតែបានបង្វែរទិសដៅនៃការនាំចេញរបស់ខ្លួនចេញពីអ៊ុយក្រែន និងទ្វីបអឺរ៉ុបកាលពីឆ្នាំ២០២២ កន្លងទៅ។ ធុរជននានាបានលើកឡើងថា បច្ចុប្បន្ននេះការនាំចេញ LPG ពីរុស្សីទៅកាន់ប្រទេសចិន ក៏ជួបនៅផលលំបាកតិចតួចផងដែរ ជាពិសេសពាក់ព័ន្ធនឹងទំហំផ្ទុកនៃជើងរត់ផ្លូវដែកតែម្តង៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក