ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អារ៉ាប់រួម តែងតាំងប្រធានក្រុមហ៊ុនប្រេងជាតិជាប្រធាន COP28

អារ៉ាប់រួម៖ ប្រធាននៃក្រុមហ៊ុនប្រេងជាតិរបស់រាជាណាចក្រអារ៉ាប់អេមីរ៉ាត់ ឬរាជាណាចក្រអារ៉ាប់រួម ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងជាប្រធានក្នុងកិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុ COP28 ដែលទង្វើនេះត្រូវបានរងការរិះគន់ជាខ្លាំងពីបណ្ដាសកម្មជនបរិស្ថាន។

ព្រះអង្គម្ចាស់ស៊ុលតង់ Ahmed Al-Jaber ដែលជាអ្នកមានតំណែង និងតួនាទីខ្ពស់ក្នុងក្រុមហ៊ុនប្រេងជាតិ Abu Dhabi (Abu Dhabi National Oil Company ឬហៅកាត់ថា (ADNOC) គឺជានាយកប្រតិបត្តិ CEO ដំបូងគេដែលទទួលបានតំណែងសំខាន់ក្នុងវេទិកាកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមសេចក្តីប្រកាសមួយចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានអារ៉ាប់រួម (WAM)។

នៅក្នុងសេចក្តីប្រកាសផ្លូវការនោះ ព្រះអង្គម្ចាស់ Jaber ថ្លែងយ៉ាងដូច្នេះថា៖ “យើងនឹងនាំមកនូវវិធីសាស្រ្តតម្រង់ទិសជាក់ស្តែង និងដំណោះស្រាយដែលផ្តល់នូវវឌ្ឍនភាពផ្លាស់ប្តូរសម្រាប់បញ្ហាអាកាសធាតុ និងសម្រាប់កំណើនសេដ្ឋកិច្ចដែលមានការសាយភាយកាបូនទាប”។ 

ភ្លាមៗក្រោយសេចក្តីប្រកាសនេះបានធ្វើឡើង សកម្មជនបរិស្ថានបានចេញមុខប្រតិកម្មដោយព្រមានថាការចូលរួមរបស់ក្នុងតួនាទីសំខាន់ពីប្រទេសដែលផ្តោតលើឧស្សាហកម្មប្រេង អាចនឹងពន្យឺតការវិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី។ លោក Harjeet Singh ប្រធានផ្នែកគោលនយោបាយយុទ្ធសាស្រ្តសកល នៃបណ្តាញអន្តរជាតិនៃសកម្មភាពអាកាសធាតុ បានលើកឡើងថា ការតែងតាំងព្រះអង្គម្ចាស់ Jaber គឺជាការបង្កនូវជម្លោះផលប្រយោជន៍ដ៏ខ្លាំងក្លាមួយ។

គួរបញ្ជាក់ថា កិច្ចប្រជុំ COP27 បានធ្វើឡើងកាលពីខែវិច្ឆិកាកន្លងទៅ នៅឯប្រទេសអេហ្ស៊ីបបានបញ្ចប់ដោយការអនុម័តអត្ថបទច្បាប់ដែលមានការជជែកយ៉ាងក្តៅគគុកស្តីពីបញ្ហាជំនួយដល់ប្រទេសក្រីក្រដែលរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ប៉ុន្តែកិច្ចប្រជុំនេះបានបរាជ័យទៅលើការប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីឧស្សាហកម្មធំៗ។

កិច្ចប្រជុំ COP28 ឆ្នាំនេះ នឹងធ្វើឡើងនៅខែវិច្ឆិកា និងខែធ្នូ ខាងមុខនេះ នាទីក្រុង Abu Dhabi រាជាណាចក្រអារ៉ាប់រួម បានបង្កឱ្យមានការព្រួយបារម្ភពីសកម្មជនដែលជំរុញឱ្យមានការផ្លាស់ប្តូរឆ្ងាយពីការប្រើប្រាស់ថាមពលប្រេងដែលប្រភពដ៏ធំនៃការផលិតឧស្ម័នផ្ទះកញ្ចក់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក