វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

តុលាការស្រីលង្កា បង្គាប់ឱ្យអតីតប្រធានាធិបតីបង់សំណងទៅជនរងគ្រោះក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក

ស្រីលង្កា៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករានេះ តុលាការកំពូលរបស់ប្រទេសស្រីលង្កា បានចេញសេចក្តីសម្រេចមួយដែលបានបញ្ជាក់ថា ភាពអសកម្មរបស់អតីតប្រធានាធិបតីប្រទេសនេះ រួមទាំងមេដឹកនាំចំនួន ៤រូបផ្សេងទៀតបានបណ្តាលឱ្យមានហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកមួយកាលពីអំឡុងឆ្នាំ២០១៩ ដែលបណ្ដាលឱ្យមនុស្សជិត ២៧០នាក់បានស្លាប់។ មិនត្រឹមតែប៉ុណ្ណោះ តុលាការក៏បានបង្គាប់ឱ្យបុគ្គលទាំង ៥រូបខាងលើនេះ ត្រូវបង់សំណងចំពោះការរំលោភសិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ទៅឱ្យក្រុមគ្រួសាររបស់ពួកគេ។

ការសម្រេចក្តីមួយដែលធ្វើឡើងដោយក្រុមប្រឹក្សាតុលាការកំពូលមានចៅក្រមកាត់ក្តីចំនួន ៧រូប បានបង្គាប់ឱ្យអតីតប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena ឱ្យបង់ប្រាក់ចំនួន ១០០លានរូពី ឬស្មើនឹងប្រមាណ ២៧៣,៣០០ដុល្លាអាមេរិកដែលជាប្រាក់ចេញពីមូលនិធិរបស់លោក ខណៈដែលមេប៉ូលិស រួមទាំងមន្ត្រីទទួលបន្ទុកចារកម្មកំពូលពីររូប និងអគ្គលេខាធិការក្រសួងការពារជាតិនៅអំឡុងពេលដែលកើតហេតុ ត្រូវរួមគ្នាបង់ប្រាក់សរុបចំនួន ២១០លានរូពី ឬស្មើនឹងប្រមាណ ៥៧៤,០០០ ដុល្លារអាមេរិក។

ក្រុមមូស្លីមក្នុងប្រទេសស្រីលង្កាចំនួនពីរ ដែលគេដឹងថាមានការស្មោះស្ម័គ្រនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម ត្រូវបានគេចោទប្រកាន់ថាបានធ្វើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតចំនួនប្រាំមួយក្នុងពេលដំណាលគ្នា ក្នុងគោលដៅសំដៅទៅលើអ្នកចូលរួមពិធីសាសនានៅព្រះវិហារគ្រិស្តសាសនាចំនួនបីកន្លែង ព្រមទាំងវាយប្រហារចំពោះអ្នកទេសចរដែលកំពុងបរិភោគអាហារពេលព្រឹកនៅសណ្ឋាគារទំនើបៗចំនួន ៣ផ្សេងទៀត។

គួរឱ្យដឹងថា ហេតុការណ៍នៃការវាយប្រហារដោយគ្រាប់បែកអត្តឃាតនេះ ក្រៅពីបណ្តាលឱ្យមនុស្ស ២៧០នាក់ស្លាប់ ក៏នៅមានមនុស្សប្រមាណជា ៥០០នាក់ផ្សេងទៀតរងរបួសផងដែរ។ កន្លងមក រដ្ឋាភិបាលបានធ្វើការចោទប្រកាន់ និងកាត់ទោសមនុស្សរាប់សិបនាក់ដែលជាប់ពាក់ព័ន្ធនឹងករណីវាយប្រហារនេះ ប៉ុន្តែមេដឹកនាំនៃវិហារសាសនាកាតូលិកក្នុងប្រទេសស្រីលង្កា បានទាមទារឱ្យមានការវែកមុខអ្នកដែលឃុបឃិតគ្នាធំពីលើក្នុងហេតុការណ៍នេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក