រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

រដ្ឋមន្ត្រីមហាផ្ទៃណែនាំអភិបាលរាជធានី-ខេត្ត រៀបចំយុទ្ធសាស្រ្តព័ត៌មានឱ្យច្បាស់លាស់ក្នុងការផ្តល់ព័ត៌មានដល់ពលរដ្ឋ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការយល់របស់ប្រជាពលរដ្ឋដែលអាចទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងបរិយាបន្ន។

ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង នេះធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី «យុទ្ធសាស្រ្តនយោបាយព័ត៌មាន» នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ លោកលើកឡើងថា ព័ត៌មាន គឺជាមធ្យោបាយសម្រាប់ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយដែលរដ្ឋបានដាក់ចេញ ឬសេវាសាធារណៈនានាដែលរដ្ឋត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។

លោកបានបន្តថា ព័ត៌មានជាមធ្យោបាយផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃនានា ដែលរាជរដ្ឋាភិបាលបានកសាងជូនជាតិមាតុភូមិ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏ត្រូវការព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋវិញ ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈមការលំបាក ដូចជាសំណូមពរផ្សេងៗដើម្បីទុកជាមូលដ្ឋាន ក្នុងរៀបចំគោលនយោបាយ ដោះស្រាយ និងឆ្លើយទៅពលរដ្ឋវិញ។

លោកក៏បានសង្កេតឃើញថា កន្លងមកមានតំណាងក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានខិតខំផ្សព្វផ្សាយព័ត៌មានទាំងក្នុងក្របខណ្ឌរបស់អង្គភាពខ្លួន និងតាមវេទិកាសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីបញ្ជ្រាបសមិទ្ធផល និងស្នាដៃរបស់អង្គភាព និងស្ថាប័នរបស់ខ្លួនចំពោះប្រជាពលរដ្ឋ ហើយសម្ដេចបានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ទៅតាមយុទ្ធសាស្ត្រនយោបាយព័ត៌មាននេះ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនិងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យរៀបចំយន្តការច្រកព័ត៌មានទុកតែមួយ ហើយបញ្ចេញតាមច្រកតែមួយ តាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកាសាធារណៈ និងការឆ្លើយឆ្លងតាមរលកអាកាសវិទ្យុ និងបណ្តាញសង្គមនានា) រាល់សមិទ្ធផលជាក់ស្តែងដែលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក