ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកសារព័ត៌មានច្រើនកុះករអញ្ជើញមកធ្វើតេស្តរកជំងឺកូវីដ-១៩ នៅក្រសួងព័ត៌មានមុនជំនួបជាមួយសម្តេចតេជោនៅថ្ងៃស្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមកពីគ្រប់ស្ថាប័ន បានអញ្ជើញមកធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ នៅក្រសួងព័ត៌មានដើម្បីអាចចូលរួមក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ។

ដោយឡែក មន្ត្រីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អ្នកនាំពាក្យ រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើតេស្តរហ័សដោយខ្លួនឯង និងបង្ហាញលទ្ធផលជូនអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ សង្គ្រោះបឋម និងបញ្ហាជំងឺកូវីដ-១៩ ពេលទៅដល់ទីតាំងកម្មវិធីផ្ទាល់។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបញ្ជាក់ថា គ្រប់អ្នកសារព័ត៌មានទាំងអស់ត្រូវ ពាក់បណ្ណសម្គាល់អត្តសញ្ញាណគ្រប់ពេលវេលាក្នុងអំឡុងកម្មវិធី និងត្រូវទុកជាមោឃៈ ប្រសិនបើមានការផ្លាស់ប្ដូរ ដោយគ្មានការអនុញ្ញាតពីគណៈគ្រប់គ្រងកម្មវិធី។ អ្នកសារព័ត៌មានទាំងអស់ត្រូវមកដល់ទីតាំងនៅម៉ោង ២រសៀល ដើម្បីស្កេនបណ្ណពិនិត្យលទ្ធផលតេសរហ័សជំងឺកូវីដ-១៩ និងស្កេនកម្តៅ។

ជាមួយគ្នានេះ ក្រសួងព័ត៌មានហាមអ្នកសារព័ត៌មានយកម៉ាស៊ីនថត ដងស៊ែលហ្វី និងកាបូបស្ពាយ ( Bag Pack) ចូលក្នុងទីតំាងកម្មវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក