ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីពន្លឿនពិភពលោកធ្វើសមាហរណកម្មតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ប្រព័ន្ធពាណិជ្ជកម្មឆ្លើយតបនឹងនិន្នាការអវិជ្ជមានបច្ចុប្បន្ន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញការកសាងអនាគតរបស់ពិភពលោកប្រកបដោយភាពល្អប្រសើរ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និងការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពហុភាគីនិយម និងការពន្លឿននៃការធ្វើបដិវត្តន៍កម្មឌីជីថល ដែលជាប្រភពកំណើតថ្មី ប្រកបដោយថាមពល។

ថ្លែងក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នបញ្ហាក្តៅ និងនិន្នាការអវិជ្ជមានជាច្រើន បានកើតឡើងជាបន្តបន្ទាប់ទាំងក្នុងទិដ្ឋភាព សុខភាពសាធារណៈ សង្គមសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។

សម្ដេចថា៖ «ជាក់ស្តែង ខណៈដែលការរីករាលដាលនៃជំងឺកូវីដ-១៩ ពុំទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយ ការប្រកួតប្រជែង របស់មហាអំណាច ក៏ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងយន្តការពហុភាគីនិយម»។

បន្ថែមលើនេះមានបញ្ហាប្រឈមអន្តរជាតិជាច្រើនដែលរងផលប៉ះពាល់បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម ការលេចចេញកាន់តែច្បាស់នៃការបែងចែកប្លុក និន្នាការគាំពារនិយម ការអូសបន្លាយនៃសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ការកើនឡើងនៃអតិផរណា ការកើនឡើងនូវតម្រូវសាធារណៈ ការបែងចែកយ៉ាងធ្ងន់ធ្ងរ នៃច្រវាក់ផ្គត់ផ្គង់សាកល និងការប្រែប្រួលអាកាសធាតុ បាននិងកំពុងបន្ត បន្តុចបង្អាក់ជាទម្ងន់ដល់កិច្ចខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ របស់ប្រទេសកំពុងអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា ជាមួយនឹងការប្រឈមខាងលើ កិច្ចការអាទិភាពរបស់យើង ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព និងការស្តារសេដ្ឋកិច្ច និងជំរុញសកម្មភាពសេដ្ឋកិច្ច និងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូន និងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និងការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពហុភាគីនិយម និងការពន្លឿននៃការធ្វើបដិវត្តន៍កម្មឌីជីថល ដែលជាប្រភពកំណើតថ្មី ប្រកបដោយថាមពល។

ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅរវាងប្រទេសខាងត្បូង ប្រទេសដៃគូ និងប្រទេសអភិវឌ្ឍន៍ ទាំងក្នុងក្របខណ្ឌក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងស្ថាប័ន អន្តរជាតិនានា គឺជាយន្តការដ៏ចាំបាច់ ដើម្បីស្វែងរកយុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងទាញប្រយោជន៍ជាអតិបរមា ពីការវិវត្តសង្គមសេដ្ឋកិច្ចថ្មីៗផងដែរ។ សម្តេចបន្តទៀតថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ក៏មិនអាចខ្វះបានក្នុងការទ្រង់កិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព តាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក