
ផ្អាកការងារបណ្តោះអាសន្នលើមន្ត្រីនគរបាលខណ្ឌព្រែកព្នៅ ២រូប ពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណប័ណ្ណជូនព្រះសង្ឃ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញលិខិតបង្គាប់ឱ្យផ្អាកការងារបណ្ដោះអាសន្នចំពោះមន្ត្រីនគរបាលខណ្ឌព្រែកព្នៅចំនួន ២នាក់ ដោយមូលហេតុពាក់ព័ន្ធការធ្វើអត្តសញ្ញាណប័ណ្ណជូនព្រះសង្ឃ។
មន្ត្រីនគរបាល ២រូបដែលត្រូវផ្អាកការងារបណ្តោះអាសន្ននោះ មានឈ្មោះ ផាត វិច្ឆ័យ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ និងឈ្មោះ ហ៊ុន សុខម៉ុត ឋានៈនាយរងផ្នែកអត្តសញ្ញាណកម្ម។
ក្នុងលិខិតបង្គាប់បញ្ជានោះបានបញ្ជាក់ថា មន្ត្រីនគរបាល ២រូបត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចសាជាថ្មី៕