៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

ជប៉ុនផ្ដល់ថវិកាជាង ២០ម៉ឺនដុល្លារ សម្រាប់គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាជាង ២០ម៉ឺនដុល្លារដល់កម្ពុជាសម្រាប់អនុវត្តគម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំកំពង់ឃ្លាំង ក្នុងខេត្តសៀមរាប។

បើតាមការផ្សាយព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក តានិណៃ អ៊ិឈិតុម៉ុ និងលោក ឯក សុនចាន់ តំណាងស្ថាប័នទទួលជំនួយ បានចុះហត្ថលេខារួមគ្នាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

លោក តានិណៃ អ៊ិឈិតុម៉ុ បានលើកឡើងថា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ជាថវិកាសរុបចំនួនជាង ២០ម៉ឺនដុល្លារសម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំកំពង់ឃ្លាំង ក្នុងខេត្តសៀមរាប។

លោកជឿជាក់ថាជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក