ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចផ្តល់អំណោយបន្ទាន់ដល់ជនពិការភ្នែកមានវីរ៉ុសកូវីដ-១៩ នៃសមាគមសំនៀងជនពិការ

ភ្នំពេញ: នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានចាត់លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឱ្យចុះសួរសុខទុក្ខនិងនាំថវិកាផ្ទាល់របស់លោករដ្ឋមន្ត្រី ទៅប្រគល់ជូនដល់ជនមានពិការភាពចំនួន ៥៧នាក់ ដែលក្នុងនោះមានវិជ្ជមានកូវីដ-១៩ ចំនួន ៣៧នាក់។
ថវិកាសរុបចំនួន ៥,៧០០,០០០រៀល ត្រូវបានប្រគល់ជូនដល់សមាជិកនៃសមាគម ក្នុងម្នាក់ទទួលបានថវិកា ចំនួន ១០០,០០០រៀល។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី និងបានលើកទឹកចិត្តដល់បងប្អូនមានពិការភាពដែលកំពុងមានវិជ្ជមានវីរ៉ុសកូវីដ-១៩ ត្រូវបន្តទទួលការព្យាបាល ពិសារថ្នាំឱ្យបានទៀងពេលវេលា ហាត់ប្រាណ និងមិនត្រូវបាក់ទឹកចិត្តឡើយ។ លោករដ្ឋលេខាធិការក៏បានផ្តាំផ្ញើរដល់សមាជិកនៃសមាគមសំនៀងជនពិការដែលមិនមានវិជ្ជមានវីរ៉ុសកូវីដ-១៩ ត្រូវបន្តរក្សាអនាម័យ វិធានសុខាភិបាល ពិសេសអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៣កុំ និង៣ការពារ ដើម្បីចៀងផុតពីការឆ្លងមេរោគដ៏កាចសាហាវនេះ ហើយត្រូវបន្តតាមដានសុខភាពជាប់ជាប្រចាំ។

ជាការឆ្លើយតបចំពោះទឹកចិត្តរបស់រដ្ឋមន្រ្តី វង សូត នាពេលនេះ លោក ចាប តូ ប្រធានសមាគមសំនៀងជនពិការ បានគោរពថ្លែងអំណរគុណ លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនមានពិការភាពគ្រប់ៗគ្នា។ លោក ចាប តូ បន្ថែមថា បងប្អូនជនមានពិការភាព នឹងព្យាយាមជម្នះ និងយកឈ្នះជំងឺដ៏កាចសាហាវនេះឲ្យបាន ហើយមិនចុះចាញ់ជាដាច់ខាត។

គួរបញ្ជាក់ផងដែលថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់ឱ្យសមាជិកនៃសមាគមតន្ត្រីសំនៀងជនពិការ សម្រាកព្យាបាលជំងឺកូវីដ-១៩ នៅនឹងកន្លែងសមាគមតែម្តង និងបានឧបត្ថម្ភនូវសម្ភារៈ ស្បៀងអាហារ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ព្រមទាំងបានសហការណ៍ជាមន្ទីរសុខាភិបាលដើម្បីផ្តល់ថ្នាំសម្រាប់ព្យាបាលដល់អ្នកមានវិជ្ជមានកូវីដ-១៩ នៃសមាគមនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក