ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល

បន្ទាយមានជ័យ៖ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ចំនួន ១៧០០នាក់ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថាការអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាព មានជំនាញនិងវិជ្ជាជីវៈខ្ពស់ នៅតែបន្តដើរតួជាកត្តាគន្លឹះសំខាន់បំផុត សម្រាប់កសាងមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចមួយរឹងមាំ ប្រកបដោយភាពធន់ និងបរិយាបន្ន ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ គ្រប់ដំណាក់កាល។

លោកថ្លែងថា៖ «ប្រាកដហើយធនធានហិរញ្ញវត្ថុ និងធនធានរូបវន្តមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ប៉ុន្តែបើធនធានមនុស្សមានការខ្វះខាត ជាបរិមាណ និងគុណភាព ការអភិវឌ្ឍន៍អាចនឹងមានការរាំងស្ទះ ឬមានការយឺតយ៉ាវ»។

បន្ថែមពីនេះលោកក៏បានបញ្ជាក់ថា ខណៈដែលកម្ពុជាបន្តមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ពី ៤ ទៅ ៧ភាគរយ កំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះដែល លោក ហ៊ុន ម៉ាណែត បានគូសបញ្ចាក់ថា សមិទ្ធផលដ៏ថ្លៃថ្លាដែលនិស្សិតសម្រេចបាន មិនត្រឹមតែជាធនធានដ៏សំខាន់សម្រាប់ដឹកនាំជីវិត និងមានសមត្ថភាពចិញ្ចឹមជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសមិទ្ធផល នេះក៏ជាកិត្តិយសដល់ក្រុមគ្រួសារ ដែលជាការឆ្លើយតបជាវិជ្ជមានដល់ការរំពឹងទុករបស់អ្នកមានគុណ និងជាភោគទ្រព្យដ៏សំខាន់របស់ប្រទេសជាតិយើង ដែលត្រូវការចាំបាច់ណាស់នូវធនធានមនុស្សដែលមានសមត្ថភាព និងគុណធម៌ ដើម្បីរួមគ្នាបន្តពង្រឹង សុខសន្តិភាព និងបន្តអភិវឌ្ឍជាតិមាតុភូមិរបស់យើងលើគ្រប់វិស័យ។

លោកថា៖ «ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង ការធានាភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ គឺដូចអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខិតខំសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ ហើយក៏នឹងបន្តទៅមុខគ្រប់ជំនាន់»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក