លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ACU កោះហៅប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ចូលបំភ្លឺពាក្យបណ្តឹងពាក់ព័ន្ធភាពមិនប្រក្រតីក្នុងការបំពេញភារកិច្ច

កណ្តាល៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល លោក ពៅ សោមាណាក់ ឱ្យចូលមកបំភ្លឺករណីពីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់លោកឱ្យបានឆាប់។ នេះបើតាមលិខិតរបស់ ACU ផ្ញើទៅលោក ពៅ សោមាណាក់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បានបញ្ជាក់មក EAC news ឱ្យដឹងតាមទូរសព្ទនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ថា ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល លោក ពៅ សោមាណាក់ បានទទួលលិខិតស្នើសុំឱ្យចូលមកបំភ្លឺពីអង្គភាព ACU ហើយលោកក៏កំពុងតែរៀបចំឯកសារពាក់ព័ន្ធមកបំភ្លឺនៅ ACU។

អ្នកនាំពាក្យ ACU មិនទាន់អាចលម្អិតថា លោកប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលនឹងចូលមកបំភ្លឺនៅថ្ងៃណានៅឡើយទេ ខណៈអង្គភាព ACU កំពុងតែបន្តកិច្ចស្រាវជ្រាវលើករណីលោក ពៅ សោមាណាក់ ដែលត្រូវបានចោទប្រកាន់ពីករណីយកលុយពីមន្ត្រីមិនមកបំពេញការងារក្នុងម្នាក់ ចំនួន ២០០ដុល្លារអាមេរិកក្នុងមួយខែ ការកិបកេងថវិការៀបចំថ្នាលបណ្តុះកូនឈើ ដែលក្រសួងផ្តល់ជូនមន្ទីរចំនួន ៥៩លានរៀលជាប្រយោជន៍ផ្ទាល់ខ្លួន។

រួមជាមួយនឹងបញ្ហាឲ្យមន្ត្រីទាមទារថ្លៃសេវារៀបចំឯកសារកិច្ចសន្យាការពារបរិស្ថាន ពីសិប្បកម្ម អាជីវកម្ម លើសតម្លៃសេវា របស់រដ្ឋ ព្រមទាំងយកប្រាក់ប្រចាំខែពីសហគ្រាស រោងចក្រ អាជីវកម្ម សិប្បកម្ម ជាច្រើនកន្លែងជាថ្នូរនឹង ការមិនចាត់វិធានការច្បាប់។

អ្នកនាំពាក្យបានថ្លែងដូច្នេះថា៖ «ជាជំហានដំបូង អង្គភាពប្រឆាំងអំពើពុករលួយ ឱ្យគាត់ចូលមកបំភ្លឺ ហើយយើងនឹងពិនិត្យមើល និងពិចារណាថាត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តនីតីវិធីទៀត»។

គូសបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងលើលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក