ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យបាក់ទំនប់ចាក់ទឹម និងដាច់ស្ពានអូរស្លែ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ កាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកជំនន់ឡើងខ្ពស់បណ្តាលឱ្យបាក់ទំនប់កោះភ្នៅ ឬទំនប់ចាក់ទឹម ដែលជាផ្លូវច្រកចូលទៅតំបន់ទេសចរណ៍ធម្មជាតិទឹកថ្មក្រាលស្ថិតក្នុងភូមិកោះខ្មុ ឃុំជ្រៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

រដ្ឋបាលស្រុកទឹកផុសបានសម្រេចផ្អាកចរាចរណ៍ត្រង់ផ្លូវច្រកចូលទៅតំបន់ទេសចរណ៍ធម្មជាតិទឹកថ្មក្រាលជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះតទៅ រហូតដល់ជូនដំណឹង សារជាថ្មីឡើងវិញ ដោយសារតែទឹកបានហូរដាច់ស្ពានអូរស្លែទាំងស្រុងតែម្តង ស្ថិតនៅក្នុងភូមិកោះខ្មុ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

រដ្ឋបាលស្រុកទឹកផុសបានសម្រេចផ្អាកឱ្យពលរដ្ឋធ្វើដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល ដើម្បីរក្សាបាននូវស្ថេរភាព សុវត្ថិភាពដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមានបំណងចង់មកកម្សាន្តលេងនៅតំបន់នោះ។

ភ្លៀងធ្លាក់នៅយប់ថ្ងៃទី១២ ខែមករា បានធ្វើឱ្យទឹកនៃអាងទឹកអន្លង់ជ្រៃត្រូវបានរលាស់បើកដោយខ្លួនឯង ដើម្បីបន្ថយបរិមាណទឹកក្នុងអាងទឹក។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានអំពាវនាវពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀ វាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។

តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ តំបន់មួយចំនួននៅកម្ពុជាមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ហើយនៅតំបន់ខ្លះនឹងមានធាតុអាកាសចុះត្រជាក់ដល់ ១៩អង្សា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក