ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្អាកចរាចរណ៍ជាបណ្តោះអាសន្នត្រង់ផ្លូវជាតិលេខ៤៤ ឆ្លងកាត់ស្រុកថ្ពង ដោយសាររងការជន់លិច

កំពង់ស្ពឺ៖ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចបានសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្នត្រង់ផ្លូវជាតិលេខ៤៤ ឆ្លងកាត់ស្រុកថ្ពង ដោយសារតំបន់នោះរងការជន់លិចដោយទឹកភ្លៀងធ្លាក់មកប៉ុន្មានថ្ងៃជាប់គ្នា។

បើតាមព័ត៌មានផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ការសម្រេចផ្អាកចរាចរណ៍ត្រង់កំណាត់ផ្លូវជាតិលេខ៤៤ នោះគឺដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ។

ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងទៅនេះបានធ្វើឱ្យកម្រិតកម្ពស់ទឹកនៃទំនប់អាងទឹកអន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហក់ឡើងខ្ពស់ ដែលតម្រូវឱ្យអាជ្ញាធរត្រូវបើកទ្វារទឹកស្វ័យប្រវត្តិចំនួន៥ ជាបណ្តោះអាសន្នដើម្បីរំដោះទឹកចេញ។

អាស្រ័យហេតុនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានអំពាវនាវពលរដ្ឋ ជាពិសេសពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងក្រាំងពន្លៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយត្រូវរៀបចំទុកសម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្នើប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្សែភ្លើងអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ខណៈតំបន់មួយចំនួនក្នុងស្រុកថ្ពង និងស្រុកឱរ៉ាល់ កំពុងតែរងការជន់លិចខ្លាំង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក