ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីនាយករងប៉ុស្តិ៍ឃុំព្រះសែ្រម្នាក់ដែលត្រូវពលរដ្ឋប្តឹងពីបទប្រើហិង្សា

កំពង់ស្ពឺ៖ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះស្រែម្នាក់ គឺលោក ភឺន ដេត ត្រូវបានរងការចោទប្រកាន់ពីពលរដ្ឋចំនួន ៥នាក់ដែលបានធ្វើពាក្យបណ្ដឹងប្តឹងលោកថាបានប្រើហិង្សា និងឃាត់ខ្លួនពួកគេ ហើយចោទប្រកាន់ថាពួកគេបានជេរប្រមាទសមត្ថកិច្ច និងចោទថាជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន។

នាថ្ងៃទី៩ ខែមករា ពលរដ្ឋចំនួន ៥នាក់ បានសរសេរពាក្យបណ្តឹងផ្ញើទៅសម្តេចក្រឡាហោម ស ខេង ប្តឹងលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះស្រែ លោក ភឺន ដេត ក្រោយពីលោកបានចោទប្រកាន់មកលើពួកគេដែលកំពុងតែអង្គុយជួបជុំហូបចុកក្នុងក្រុមគ្រួសារនៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ថាពួកគេជាអ្នកជេរមកសមត្ថកិច្ចទាំងដែលពួកគេមិនបានប្រព្រឹត្តទាល់តែសោះ។

ក្នុងលិខិតពាក្យបណ្តឹងនោះបញ្ជាក់ថា នាយរងប៉ុស្តិ៍នោះបាននាំខ្លួនពួកគេមកអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីពិនិត្យទឹកនោមរកសារធាតុញៀន លុះលទ្ធផលអវិជ្ជមាន ទើបលោក ភឺន ដេត បានព្រមដោះលែងឱ្យពួកគេត្រឡប់ទៅវិញ។

ក្រោយទទួលបានព័ត៌មាននេះ ស្នងការនៃស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោក សម សាមួន បានបញ្ជាឱ្យជំនាញព្រហ្មទណ្ឌចុះទៅមូលដ្ឋានស្រុកឧដុង្គដើម្បីធ្វើការស្រាវជ្រាវទោះបីជាមិនទាន់ទទួលបានបណ្ដឹងណាមួយជាក់លាក់ដោយផ្ទាល់ពីជនរងគ្រោះទាំង៥នាក់ ដែលបានផ្ញើបណ្ដឹងតាមរយៈបណ្ដាញសង្គមក្ដី ក៏សមត្ថកិច្ចស្នងការដ្ឋានត្រូវតែចុះស្រាវជ្រាវស៊ើបបញ្ជាក់ករណីនេះដែរ។

ស្នងការខេត្តកំពង់ស្ពឺបានបញ្ជាក់ឱ្យដឹងថា ជាក់ស្ដែង នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះស្រែលោក ភឺន ដេត ត្រូវបានស្នងការ ដកយកមកនៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ជាបណ្ដោះអាសន្នសិន ដើម្បីទុកឱ្យសមត្ថកិច្ចស្រាវជ្រាវបន្តទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក