ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សាកសពម្នាក់ទៀតហើយ ត្រូវបានរកឃើញក្នុងអគារកាស៊ីណូក្រុងប៉ោយប៉ែតដែលឆាបឆេះចុងឆ្នាំ២០២២

បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រុមអ្នកជំនាញរុះរើសំណង់អគារ បានរកឃើញសាកសពម្នាក់ទៀតហើយដែលឆេះស្លាប់ក្នុងអគារកាស៊ីណូ «ហ្គ្រែនដាម៉ិន ស៊ីធី» និងកាស៊ីណូ «ប៉ោយប៉ែតរីសត» ស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច និងក្រុមការងាររុះរើបានបញ្ជាក់ឱ្យដឹងថា សាកសពម្នាក់ទៀតនោះ ត្រូវបានប្រទះឃើញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងអគារសណ្ឋាគារជាន់ទី១០ ត្រង់បន្ទប់ទឹករួម។

បើយោងតាមសមត្ថកិច្ចដដែល សាកសពត្រូវបានដឹកមកធ្វើកោសល្យវិច្ឆ័យនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដោយលទ្ធផលបញ្ជាក់ថា ជនរងគ្រោះនោះស្លាប់ដោយសារតែឈ្លក់ផ្សែងភ្លើងបណ្តាលឱ្យថប់ដង្ហើមស្លាប់ ដោយសាកសពឆេះរោលពេញខ្លួន ហើយនៅលើដងខ្លួនសាកសពមានពាក់ខ្សែក ខ្សែដៃ និងនាឡិកា ទើបសមត្ថកិច្ចជំនាញអាចកំណត់សម្គាល់លើអត្តសញ្ញាណសព គឺជាជនជាតិថៃ អាយុ ៥៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ AB1916225 ឈ្មោះ ចាវីវ៉ាត ភឺចាប៉ាល់ ( Chavivat peechapol)។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានរក្សាទុកក្នុងបន្ទប់រក្សាសាកសពនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត រង់ចាំសាច់ញាតិមកទទួល។

សាកសពដែលរកឃើញចុងក្រោយនេះ សរុបមកគឺមានសាកសពចំនួន ២៧នាក់ហើយ ដោយភាគច្រើនជាជនជាតិបរទេស ក្នុងនោះមានអ្នករងរបួសជិត ៦០នាក់ ក្នុងហេតុការណ៍ឆេះកាស៊ីណូក្បែរច្រកព្រំដែនអន្តរជាតិក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក